Thursday, May 5, 2011

ការអះអាង​របស់​ថៃ ​ទាក់ទិន​​នឹងអ្នក​​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​និង​ការបើក​​សវនាការ​​របស់តុលាការ​​ក្រុង​ឡាអេ​


គេហទំព័រ​ MCOT របស់ថៃ ​ជា​ភាសា​អង់​គ្លេស នៅថ្ងៃទី​​​​៥ ឧសភា ​​ផ្សាយ​​​ឱ្យ​ដឹង​ថា ​នាយក​រដ្ឋ​មន្ត្រី​​​​ថៃ លោកអាប់ភីស៊ីត ​​​វ៉េចាជីវ៉ា ​កាល​ពី​ថ្ងៃទី​​​៥ ឧសភា​ ​នោះ បាន​ថ្លែង​អះអាង​បញ្ជាក់​​​​សា​ជា​ថ្មីម្តង​​ទៀត​ថា ​​រដ្ឋាភិបាល​​របស់​លោក​នឹងមិន​ផ្តល់​សច្ចា​ប័ន​​​លើឯកសារ​​​សម្រាប់​​​វត្ត​មាន​​អ្នក​សង្កេតការណ៍​​ឥណ្ឌូណេស៊ី​​នៅ​តំបន់​មានជម្លោះ​​ព្រំដែន​​រវាង​ប្រទេសថៃ និង​ប្រទេស​​កម្ពុជាឡើយ ​ប្រសិនបើ​​​​កម្ពុជា​នៅមិនទាន់​កង​ទ័ព​​​ពី​តំបន់នោះ​​នៅ​ឡើយ ។ ​លោកអាប់ភីស៊ីត ​​បានបង្ហាញ​​ពី​គោល​ជំហរបស់​លោក​ជា​ថ្មី​​ទាក់ទិន​​ទៅនឹង​បញ្ហា​​វត្ត​មាន​​​អ្នក​​​​សង្កេតការណ៍​​ឥណ្ឌូណេស៊ី​​​​នៅ​​ពេល​ដែល​​​ប្រទេស​ឥណ្ឌូណេស៊ី​​បច្ចុប្បន្ន​​​មានតួនា​ទី​​​ជា​ប្រធានអាស៊ាន​​ស្នើបញ្ជូន​​អ្នកសង្កេតការណ៍​​​របស់​ខ្លួន​​​ទៅកាន់​តំបន់ព្រំដែន​​​មានជម្លោះ​​រវាង​ប្រទេស​កម្ពុជា និងប្រទេស​ថៃ ក្រោយពី​​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​​ដោយ​អាវុធម្តង​​​ហើយ​ម្តងទៀត ​​​រវាង​កង​ទ័ព​​​ប្រទេសទាំងពីរ​នៅ​តំបន់​ព្រំ​ដែន​។​

Wednesday, May 4, 2011

អនុ​មេ​ដឹក​នាំ​អង្គការ​អាល់​កៃ​ដា​ជំរុញ​អោយ​អ្នក​កាន់​សាសនា​អ៊ី​ស្លាម​​កម្ទេច​សហ​រដ្ឋ​អាមេរិក​k


មេដឹ​ក​នាំ​កំពូល​បន្ទាប់​ពី​អូ​សាម៉ា​ ​ប៊ី​ន​ឡា​ឌិ​ន​ ​រ​ប​ស់​អ​ង្គកា​រ​អា​ល់​កៃ​ដា​ គឺ​លោក​​អៃ​មែ​ន ​អា​ល់​ ​សា​វ៉ា​រី​​ ​បា​ន​ប​ង្ហា​ញ​ខ្លួ​ន​តា​ម​ខ្សែ​អា​ត់​វី​ដេ​អូ​មួ​យ​ ​កាល​ពី​ថ្ងៃ​ច័​ន្ទ​​ ​ដោយ​ជំរុញ​អោយ​អ្ន​ក​កា​ន់​សាស​នា​អ៊ី​ស្លាម​ ​នៅ​ជុំ​វិញ​ពិ​ភ​ព​លោ​ក​ ​ក្រោក​ឡើ​ង​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​ជា​មួ​យ​អ​ង្គកា​រ​ណាតូ​ ​និ​ង​ស​ហរ​ដ្ឋ​អា​មេ​រិ​ក​ ​ដែល​​កំពុង​ឈ្លាន​ពាន​ ​និ​ង​វាយ​ប្រ​ហា​រ​យ​ក​ប្រេង​ឥន្ធ​នៈក្នុ​ង​ប្រ​ទេ​ស​លី​ប៊ី​។

Tuesday, May 3, 2011

ទីប្រឹក្សា​លោក អូបាម៉ា ខ្វែង​គំនិត​គ្នា​​លើ​ប្រតិបត្តិការ​វាយ​ឆ្មក់​សម្លាប់ ប៊ីនឡាដិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​រៀប​ចំ​នូវ​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​កាល​ពី​សប្តាហ៍​មុន ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ទីប្រឹក្សា​របស់​លោក​បាន​​ពិភាក្សា​គ្នា​អំពី​ជម្រើស​ ៣ សម្រាប់​​ដោះ​ស្រាយ​ព័ត៌មាន​សម្ងាត់​បំផុត​ ស្តី​ពី​​គេហដ្ឋាន​​ដ៏​ទំនើប​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ជា​ទី​ដែល​​ពួកគេ​គិត​ថា អូសាម៉ា ប៊ីនឡាដិន អាច​កំពុង​លាក់​ខ្លួន​នៅ​ទីនោះ។

ប្រមុខ​អាល់កៃដា ត្រូវ​សម្លាប់ អាល់កៃដា អត្ថិភាព​ជាមួយ​ច្រើន​ក្រុម


· អូសាម៉ា ប៊ិន ឡាឌីន ត្រូវ​បាន​សម្លាប់ និង​ទម្លាក់​សព​ក្នុង​សមុទ្រ
· ប្រតិកម្ម​ពី​ពិភព​អ៊ីស្លាម និង​ព័ត៌មាន​ចម្រូងចម្រាស
· សម្ព័ន្ធ​មិត្ត​គ្មាន​ទំនុក​ចិត្ត? ការ​វិវត្តន៍​នៃ​ទំនាក់ទំនង​ប៉ាគីស្ថាន-សហរដ្ឋអាមេរិក
· អាល់កៃអ៊ីដា ក្រោយ អូសាម៉ា ប៊ិន ឡាឌិន និង​ការ​ចាំ​បាច់​កែ​សំរួល​គោល​នយោបាយ
ថ្ងៃ ១១ កញ្ញា ២០០១ ឈ្មោះ អូសាម៉ា ប៊ិន ឡាឌីន ស្រាប់​តែ​មាន​ភាព​ល្បី​ល្បាញ សឹង​តែ​អ្នក​ណា​ក៏​ស្គាល់​ហូរហែ​មក ដោយសារ​ព័ត៌មាន​លោក​ខាង​លិច​ជា​ពិសេស ​លើក​​មក​រៀប​រាប់​ថា​ជា​ប្រមុខ​នៃ​អង្គការ​​អ៊ី​ស្លាម អាល់កៃអ៊ីដា​ ដែល​សហរដ្ឋអាមេរិក​កំណត់​ថា កាល​ពី​ថ្ងៃ​នោះ បាន​ធ្វើ​សកម្មភាព​ភេរវកម្ម​ប្លន់​ពង្វាង​​ផ្លូវ​​យន្ត​ហោះ​ពាណិជ្ជកម្ម និង​វាយ​លុក​អត្តឃាត​ទៅ​លើ​បេះដូង​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​ពិភព​​លោក​នៅ​ទីក្រុង​ញូយ៉ក។ ជិត ១០ ឆ្នាំក្រោយ ថ្ងៃ ០២ ឧសភា ២០១១ អូសាម៉ា ប៊ិន ឡាឌីន ដដែល ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ប្រកាស​ថា​បាន​បាញ់​អោយ​ស្លាប់​ក្នុង​ប្រតិបត្តិការ​មួយ​លើ​ទឹក​ដី​ប៉ាគីស្ថាន។

Friday, April 29, 2011

មេបញ្ជា​ការ​កងទ័ព​ថ្នាក់តំបន់​​​កម្ពុជា-សៀម​ជួបពិភាក្សា​​​ព្រម​ព្រៀង​​​៣​ចំណុច​​ទៀត​


រាជធានីភ្នំពេញ ៖ ​​កង​យោធពលខេមរ​ភូមិន្ទ​​ ​ស្វាគមន៍​ចំពោះ​​​​ជំនួប​ពិភាក្សា​​​​រវាង​​លោក​វរ​សេនីយ៍​​ឯក​នាក់ វង្ស ​​​មេបញ្ជា​ការ​​​រង និង​ជានាយ​សេនាធិ​ការ​​កង​ពល​តូច​​​ថ្មើរជើង​​​លេខ​​៤២ ​កម្ពុជា ជាមួយលោក​ឌុល យ៉ាដេត ​មេ​បញ្ជាការ​​វរសេនា​​​ធំឈុត​ខ្មៅ​ថៃ ​​នៅច្រក​​អូរ​ស្មាច់​ ដែលលទ្ធផលនៃ​​​កិច្ចពិភាក្សា​​​​រវាង​ភាគី​​ទាំង​​​​២​នេះ​​​​បានឯក​ភាព​​លើ​​​​៣ចំណុច ៖ ​ឈប់​​បាញ់​​គ្នា​ (១) មិន​ចល័ត​ទ័ព (២) ​សន្យា​ថា នឹង​ជួប​គ្នា​​​​​២​ថ្ងៃម្តង​​​​តាមទូរស័ព្ទ​​​ ឬ​ដោយ​ផ្ទាល់​​​​ (៣) ។​

សេចក្តី​​ថ្លែងការណ៍​អ្នកនាំពាក្យ​​​ក្រសួងការពារជាតិ សូម​​ឱ្យថៃ​​គោរព​កិច្ច​​​ពិភាក្សា​


រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​​ក្រសួង​ការពារជាតិ​​​មានការ​​​ខកចិត្ត​​​ និង​​សោកស្តាយ​​​ជា​ពន់ពេក ​ចំពោះ​ការចល័តទ័ព ​និងការ​វាយ​ប្រហារ​ដោយ​​​​កាំភ្លើង​​​​ត្បាល់​របស់ទាហាន​ថៃ ​មក​លើ​ទីតាំង​​កង​យោធពល​ខេមរ​ភូមិន្ទ​នៅ​តំបន់​​​​ប្រាសាទ​​​តាក្របី​ ក្នុងស្រុក​​បន្ទាយអំពិល ​ខេត្ត​ឧត្តរ​មានជ័យ ​ដែលបាន​ចាប់ផ្តើម​​​​ពីម៉ោង​​​២០​និង​​​៣០នាទី​​​​យប់ថ្ងៃទី​​​២៨ មេសា ​២០១១ ​រហូត​ដល់ម៉ោង​​៦ព្រឹក​ថ្ងៃទី​​២៩ មេសា ​​២០១១​។​

​ក្រសួងការបរទេស​ ៖​ ថៃ​ឈ្លាន​ពាន​កម្ពុជា​​​ម្តងហើយ​​ម្តងទៀត​...​សូម​​​ចេះ​គោរព​​អាស៊ាន និង​​ អ.ស.ប ​ផង​


រាជធានីភ្នំពេញ ៖ ​ដោ​យ​កំណត់​​​​ទូត​ក្រសួង​​​ការបរទេស​ចំនួន​​​២​ចុះថ្ងៃទី​​​២៦ មេសា ​២០១១ ​​និង​មួយទៀត​​​ចុះថ្ងៃទី​​​២៧ មេសា ​២០១១ ​មាន​កិត្តិយស​​​សូមទាញ​​​​​​ការ​យក​ចិត្ត​ទុក​ដាក់​​​​របស់​ស្ថាន​ឯក​អគ្គ​រាជទូត​​​ថៃប្រចាំ​នៅ​​ភ្នំពេញ ​ចំពោះ​ការ​​បន្ត​រំលោភ​បូរណភាពទឹកដី​កម្ពុជា ​ដោយ​កម្លាំង​​​ប្រដាប់អាវុធ​ប្រទេសថៃ ​​ដែល​​បានចាប់​​ផ្តើម​​ឡើងវិញ​​​ជាថ្មីទៀត​នៅ​ល្ងាច​ថ្ងៃទី​​​២៧ មេសា ​២០១១ ដូចតទៅ ​៖

សៀមយកការចុះបញ្ជី​​​ប្រាសាទព្រះ​វិហារ​ និងផែនទី​​ឯកតោ​ភាគី​​របស់ខ្លួន​​​មក​ឈ្លានពានកម្ពុជា​


ផែនទីថៃគូសជាឯកតោភាគី

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៦ មេសា ​​២០១១ ​​លោក​ស៊ុវីត ​ឃុនគិទី ​រដ្ឋ​មន្ត្រី​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​​​ថៃ ​​បានលើកឡើង​​ថា ​​«អង្គ ការ​​យូណេស្កូ​​​​គួរតែ​​ទទួលខុសត្រូវ​ ពីព្រោះ​​​កា​រចុះ បញ្ជី​​​​ប្រាសាទ​ព្រះវិហារ​​​ជាបេតិ​កភណ្ឌ​ពិភព​លោក បាន​​បណ្តាល​ឱ្យ​​​មាន​​​ការប៉ះទង្គិចគ្នា​​​​នៅ​តាមព្រំដែន​​​កម្ពុជា​-ថៃ»​។​

កម្ពុជា​ ​នឹងមិន​​ជ្រោម​ជ្រែងរាល់​​​ការ​ចរចា​ ដែល​គ្មាន​ភាព​​ស្មោះ​ត្រង់​​របស់​​ថៃ​ទៀត​ឡើយ

រថយន្តរបស់មេទ័ពសៀម

ភ្នំពេញយោង​តាម​អក្ន​ពាក្យ​អង្គភាព​ ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ផ្សាយ​ឲ្យ​ដឹង​ថា ​កិច្ច​ចរចា​ទ្វេភាគី​ដែល ​គ្មាន​ខ្លឹម​សារ​ ត្រូវ​បាន​ប​ង្ហាញ​ជា​ថ្មីទៀត​នៅ​យប់​ថ្ងៃ​ទី ​២៨ ​ខែ​មេសា  ក្រោយ​ពី​១២​ម៉ោង​នៃ​កិច្ចព្រម​ព្រៀងឈប់​បាញ់​ដែល​ធ្វើ​ឡើង​រវាង​មេទ័ព ​នៃ​ប្រទេស​ទាំង​ពីរ ។
«មិន​ដល់​ ១២ ម៉ោង​ក្រោយ​មក​ផង ​នៅ​ពាក់​កណ្តាល​យប់ ​យោធាថៃ​បាន​ធ្វើ​ការ​វាយ​ប្រហា​សារ​ជា​ថ្មី​ម្តង​ទៀត​ ហើយ ​ការ​វាយ​ប្រយុទ្ធ​គ្នាបាន​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់»។

Thursday, April 28, 2011

លោក​កាស៊ីត​ទៅ​​ជួប​​​ប្រធាន​​អាស៊ាន​​និយាយ​​រឿង​ជម្លោះ​ព្រំ​ដែន


ភ្នំពេញ៖ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា ប្រមុខ​ការទូត​ថៃ​លោក កាស៊ីត ភិរម បាន​ជួប​ប្រជុំ​ជា​មួយ​​​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ទីក្រុង​ហ្សាការតា ដើម្បី​អំពី​ជម្លោះ​ព្រំ​ដែន​​រវាង​ប្រទេស​របស់​លោក ជា​មួយ​នឹង​កម្ពុជា។

កម្ពុជា​ប្រាប់​អ្នក​ការ​ទូត​ថ្មីរបស់​​ភូមា​ថា «ពួកថៃឈ្លាន​ពាន​កម្ពុជា​តែ​បំភាន់​អន្តរជាតិ​​ថា កម្ពុជា​ឈ្លាន​ពាន​ថៃ​​ទៅវិញ»


សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានអនុ​ញ្ញាត​ឲ្យលោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃ​សហភាព​មីយ៉ាន់​ម៉ា ចូល​ជួប​សម្ដែង​ការគួរសម និង​ធ្វើសវនាការនៅវិមានរដ្ឋសភា
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ឆ្នាំ២០១១ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានអនុ​ញ្ញាត​ឲ្យលោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃ​សហភាព​មីយ៉ាន់​ម៉ា ចូល​ជួប​សម្ដែង​ការគួរសម និង​ធ្វើសវនាការនៅវិមានរដ្ឋសភា បន្ទាប់​ពី​លោក​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាពនៃសហភាព​មីយ៉ាន់​ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី​២២ មីនា ឆ្នាំ២០១១ កន្លងមក។

លទ្ធ​ផល​​ផ្លូវ​ការ​​រវាង​មេ​ទ័ព​​ទាំង​​២​ភាគី​​​គឺឈប់បាញ់​​គ្នា​ចាប់​ពេល​នេះ​តទៅ​ និងឯក​ភាព​​គ្នា​​៦ចំណុច​


រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តី​ប្រកាសព័ត៌​មាន​​​របស់អ្នក​​នាំពាក្យ​​ក្រសួងការពារ​ជាតិ​កម្ពុជាចេញ​​​ផ្សាយនៅ​វេលាម៉ោង​​​២​រសៀល​នេះ​​​បានបង្ហាញថា ​​វេលាម៉ោង​​​១០​និង​​​​៣០​នាទី​​​រហូត​ដល់ម៉ោង​​​១២​និង​​១៥នាទីថ្ងៃទី​​២៨ មេសា ​​២០១១ នេះ​ ជំនួបចរចា​​នៅច្រកអូរ​ស្មាច់​ លោក​​ឧត្តមសេនីយ៍​​ទោជា​ ម៉ន ​​មេបញ្ជា​ការ​​យោធ​​ភូមិ​ភាគ​​​៤​កម្ពុជា ​ជាមួយលោក​ឧត្តម​​សេនីយ៍​​​​សុវត្ថិ​ឆៃ ​សាមុត​​សាខន ​មេបញ្ជា​ការ​​​​ភូមិ​​ភាគ​​២​របស់ថៃ និង​លោក​ឧត្តមសេនីយ៍​​​​វ៉ា វ៉ាលីត មេ​បញ្ជាការ​​​កងពលថ្មើរជើរ​​​លេខ​​៦ថៃ។

អាមេរិក​ថា​នឹង​​មិនលូកដៃ​​ក្នុង​ជម្លោះ​ព្រំដែនកម្ពុជា​​​-ថៃ​​


​សហរដ្ឋអាមេរិកកាលពីថ្ងៃទី​​២៨ មេសា ​បានទទូច​ដល់​ប្រទេសថៃ និងប្រទេស​កម្ពុជា ​ឱ្យអត់​​ធ្មត់​ចំពោះ​​​គ្នាទៅវិញទៅមក ​​ក្រោយពី​​ការប៉ះ​ទង្គិចគ្នា​​​ដោយ​អាវុធជាថ្មី​​រវាង​កងទ័ព​​​ប្រទេសទាំង​​២​​នៅ​តំបន់​ព្រំដែន​​​រយៈ​ពេល​​៧​ថ្ងៃ​ជាប់​ៗ​​គ្នា បណ្តាល​ឱ្យស្លាប់​​​ទាហានទាំង​សង​ខាង​ជា​ច្រើន​​នាក់ ហើយ​បាន​ទទូចដល់​ប្រទេសទាំង​​២​​ឱ្យ​​​ដោះស្រាយ​ជម្លោះ​​ព្រំដែន​តាមរយៈ​ការ​ចរចា​ដោយ​សន្តិវិធី ។​
ការទទូច​​នេះ​របស់​សហរដ្ឋអាមេរិក​​ត្រូវ​បានលើកឡើង​​ដោយ​ឯកអគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​​ប្រទេសថៃ ​លោកស្រី​ Kristie Anne Kenney នៅពេលលោកជំទាវ​​ជួបសម្តែង​ការ​​គួរសម​​ជាមួយ​​នាយករដ្ឋមន្ត្រី​​​ថៃ លោកអាប់ភី​ស៊ីត វ៉េចាជីវ៉ា ​នៅវិមាន​រដ្ឋាភិបាល​ក្នុងទីក្រុង​បាង​កក ។​

មក​ដល់​​ម៉ោង​​៣រសៀល​នេះ សមរ​ភូមិ​​ព្រំដែន​​ខេត្ត​ឧត្តរ​មានជ័យ​​មិនមាន​ឮ​ស្នូរ​កាំ ភ្លើង​​​​ទៀត​ទេ​


ផ្ទះឆេះនៅស៊ីសាកេត ទឹកដីថៃ

​ឧត្តរ​មានជ័យ​ ៖ ​ស្នូរកាំភ្លើង​​វាយ​ប្រយុទ្ធ​​គ្នា​រវាង​កងទាហាន​កម្ពុជា និង​កង​ទាហាន​សៀម​​​ដែលធ្លាប់​​​តែ​លាន់​​ឮកក្រើក​​​ព្រៃ​​ពេញសមរ​ភូមិ​​រយៈ​ពេល​​៧ថ្ងៃមក​ហើយ​​នេះ បានស្ងប់ស្ងាត់​​មែនទែន​ហើយ ​​ចាប់ពីវេលាម៉ោង​​​១១ព្រឹក​ថ្ងៃ​ទី​​២៨ មេសា ២០១១ ​បន្ទាប់ពី​​​មានជំនួប​​ចរចា​ស្វែង​រក​​​ការឈប់បាញ់​​​រវាង​មេទ័ព​​​ភូមិ​ភាគ​​​របស់​កម្ពុជា និង​សៀម​​​រួច​មក ។

សហភាព​អាហ្វ្រិក​អំពាវ​នាវ​ដល់អូតង់​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​​សំដៅ​លើបណ្តា​មេដឹកនាំ​លីប៊ី

ទូរទស្សន៍​​អាល់​អារ៉ាប៊ីយ៉ា ​រាយការណ៍​កាលពី​ថ្ងៃ​ទី២៧ មេសា ថា សហ​ភាព​អាហ្វ្រិក​​បានអំពាវនាវ​ដល់អូតង់​​ឱ្យ​បញ្ចប់​ការ​វាយ​ប្រហារ​​​តាម​អាកាស​ដែលសំដៅ​លើបណ្តាមេ​ដឹក​នាំ​​លីប៊ី ​បន្ទាប់ពីការវាយ​ឆ្មក់​កាលពីថ្ងៃទី​២៥ មេសា កន្លងមកនេះ ​លើ​ការិយាល័យ​របស់មេ​​ដឹកនាំ​លីប៊ី លោកមូអាម៉ា កាដា​ហ្វី​នៅក្រុង​ទ្រី​ប៉ូលីមក ។

មេ​ទ័ព​កម្ពុជា និង​ថៃ​កំពុង​ជួប​ចរចា​គ្នា​ ខណៈ​ស្នូរ​កាំភ្លើង​ហាក់​ថម​ថយ​ខ្លះ

ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា មេ​ទ័ព​កម្ពុជា និង​ថៃ​ នៅ​​សមរភូមិ​ទិស​ខេត្ត​ឧត្តរមានជ័យ កំពុង​​ជួប​ចរចា​គ្នា​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​ព្រំ​ដែន​ បន្ទាប់​ពី​​ភាគី​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្រពុល​មុខ​ឈាន​ដល់​ថ្ងៃ​ទី​៧​នេះ។

ថៃ​បង្កើន​បញ្ជូន​ទ័ព​បន្ថែម​ទៀត​ចូល​តំបន់​ព្រំ​ដែន​មាន​ជម្លោះ


ភ្នំពេញ៖ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​បង្កើន​ការ​បញ្ជូន​ទ័ព​​បន្ថែម​ទៀត​​ចូល​មក​កាន់​​តំបន់​ព្រំ ​ដែន​មាន​ជម្លោះ​ជា​មួយ​កម្ពុជា បន្ទាប់​ពី​​ទាហាន​កម្ពុជា និង​ថៃ បាន​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ធំ​អស់​រយៈ​ពេល​ ១​សប្តាហ៍ ដោយ​មាន​ការ​ផ្លោង​កាំភ្លើង​ធំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

ឆាក​​ប្រយុទ្ធ​គ្នា​​​បាន​​ចាប់ផ្តើម​​​មុន​ពេល​អរុណ​រះ​សៀម​​បាញ់ធ្លាយ​​ដល់ក្រុង​សំរោង និង​ចូលដីកម្ពុជា​​​​៣០គីឡូម៉ែត្រ​


ឧត្តរ​មានជ័យ​ ៖ ការ​វាយប្រយុទ្ធ​គ្នា​​​បាន​ចាប់​​ផ្តើម​យ៉ាង​គំហុក​ជា​បន្តទៀត មុនពេល​​​អរុណរះ​រវាង​​កង​ទាហា​ន​កម្ពុជា និង​​​កង​ទាហាន​សៀម​​កាលពីវេលាម៉ោង​​​​៣​និង​​៣០នាទី​​​រំលង​អធ្រាត្រ​​ចេញពី​តំបន់ប្រាសាទ​​តាក្របី ឆ្ពោះទៅ​​តំបន់​ប្រាសាទ​​​តាមាន់ធំ នៅវេលា​ម៉ោង​​៥​និង​​​២០​​នាទី​ភ្លឺ​​ថ្ងៃទី​​២៨ មេសា ២០១១ ដែលមក​ដល់​ពេលនេះគឺជា​​​​ថ្ងៃទី​៧​ហើយ​នៃការ​ប្រយុទ្ធ​​គ្នា​ដ៏ស្វិត​ស្វាញ​ជាប់​ៗ​គ្នា ។

សៀមមិនស្តាប់ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ អាស៊ាន និងបណ្តាប្រទេសអន្តរជាតិ


 អំពើ​ឈ្លានពាន​របស់​ថៃ​បាន​ និង​កំពុង​ផ្គើន​នឹង​ការ​អំពាវ​នាវ​ឱ្យ​ឈប់​បាញ់​ជា​អចិន្ដ្រៃយ៍ របស់​ក្រុមប្រឹក្សាសន្ដិសុខ​សហប្រជាជាតិ និង​អាស៊ាន ។ នេះ​ជា​ការ​បរិយាយ​មួយរបស់​លោក​ឡុ​ង សុ​គុណ អ្នក​ស្រាវជ្រាវ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​ក្នុង​សាលដីកា​តុលា​ការ​យុត្ដិធម៌​អន្ដរ​ជាតិ​ថ្ងៃ​ទី​១៥ មិថុនា ១៩៦២ ។
លោកបាន​​កត់​សម្គាល់​ថា អំពើ​ឈ្លា​ន​​ពាន​របស់​ថៃ​ក្នុង​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២ ​ដល់​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១១​​ បាន​និងកំពុង​​រាល​ដាល​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​​ទាំង​ពីរ​ហួស​ពី​តំបន់​ប្រាសាទព្រះវិហា​រហើយ​ ។

នាយករដ្ឋមន្រ្តីកម្ពុជា ការ​ឈ្លានពាន​របស់​សៀម​នឹង​ត្រូវ​លើក​ឡើ​ង​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន


រាជធានីភ្នំពេញ ៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​​ណាចក្រកម្ពុជា​ មាន​ប្រសាសន៍​​​ថា​ ​​សូម​បណ្តា​​​បក្ស​​នយោបាយ​នានា អង្គការ​​ក្រៅ​រដ្ឋា​​ភិបាល​​​និងមជ្ឈ​ដ្ឋាន​​​នានា​ត្រូវ​បែង​ចែកគ្នា​​ឱ្យ​ដាច់​ ។ ក្រប​ខណ្ឌ​​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ចូល​ក្នុង​ក្រប​ខណ្ឌ​​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​​​សហ​ប្រជាជាតិ​ និង​អាស៊ាន​ហើយ ។ ដូច្នេះ​ការ​ចរចា​​ណាមួយ​ទាក់ទង​នឹង​បញ្ហា​​​ជម្លោះ​នៅតំបន់​ប្រាសាទ​ព្រះ​វិហារ ​យើង​ត្រូវ​តែ​គោរព​តួនាទី​ប្រធាន​អាស៊ាន​ ត្រូវ​តែ​​មាន​ការ​​សម្រប​សម្រួល​ពីប្រធាន  ​​អាស៊ាន ។  បើ​មិន​ដូច្នេះទេ​វា​មិន​​ខុសពី​កម្ពុជា​និង​ថៃរួម​គ្នា​ទះ​កំផ្លៀង​​​អាស៊ាន​ទេ...  ព្រោះ​​រឿង​នេះ​បាន​ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​​អាស៊ាន​ហើយ ។

Wednesday, April 27, 2011

ឃ្លាំង​លក់​​គ្រឿង​​បន្លាស់​ និង​​គ្រឿង​រថយន្ត​កាប់​សាច់​​៣​ឃ្លាំង​ជាប់ៗ​គ្នា​ត្រូវ​អគ្គី​ភ័យ​ឆាប​ឆេះ​ទាំង​ស្រុង


ភ្លើងកំពុងឆាបឆេះ

រាជធានីភ្នំពេញ​ ៖ ឃ្លាំង​លក់​គ្រឿង​បន្លាស់​រថយន្ត​ និងទិញ-លក់​រថយន្ត​កាប់​សាច់​៣ឃ្លាំង​ជាប់​ៗ​គ្នា​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​ យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​ញ៉ាំង​ឱ្យ​លឺ​សំឡេង​រញៀវ​ខ្ញៀវ​ខ្ញារ​ប្រកូក​ប្រកាស​នូវ​ពាក្យ​ជួយ​ ផងៗ‌!​ ឡូកឡំ​ជាមួយ​នឹង​សំឡេង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​សមត្ថកិច្ច​ ស៊ីរ៉ែន​លាន់​រន្ថើន​គួរឱ្យ​តក់​ស្លុត​កាលពី​វេលា​ម៉ោង​៧​និង១៥នាទី​យប់​ ថ្ងៃទី២៧ មេសា​ ២០១១ លើ​អគារឃ្លាំង​ដែលមានយីហោ​លេខ៩៩ ស្ថិតក្នុងដីឡូលេខ១៧ ABC ផ្លូវ​លេខ​២២៣ ​កែងផ្លូវ​លេខ១៦២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី១​ ខណ្ឌ​ទួលគោក ។

មន្ត្រី​នាំ​ពាក្យ​៖ ឧក្រិដ្ឋកម្ម​សង្គ្រាម​ថៃ​​បង្ខំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាង​​៣​ម៉ឺន​នាក់​គ្មាន​ជម្រក

ប្រជាជនកម្ពុជាភៀសខ្លួនពីតំបន់ជំលោះមកស្នាក់នៅវត្ត

ភ្នំពេញ៖ ប្រទេស​កម្ពុជា បាន​​ចាត់​ទុក​​ការ​វាយ​ប្រហារ​របស់​ទាហាន​ថៃ​មក​លើ​ទឹក​ដី​របស់​ខ្លួន ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​​ប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​​ជាង​ ៣​ម៉ឺន​នាក់ ភៀស​ខ្លួន​ចេញ​លំនៅដ្ឋាន​របស់​ពួកគេ។
រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​​ នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​និយាយ​ថា៖ «ការ​បាញ់​ផ្លោង​​របស់​ថៃ​មក​លើ​កម្ពុជា ដោយ​អមនុស្ស​ធម៌ និង​មិន​រើស​​ទិស​ដៅ គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ»។

ផ្ទុះ​មីន​១​គ្រាប់​នៅ​ចំណុច​វាល​ឥន្ទ្រីយ៍ ខណៈ​ព្រំ​ដែន​ឧត្តរមានជ័យ​ស្ងប់​ស្ងាត់​ស្នូរ​កាំភ្លើង


រថពាសដែកសៀមបញ្ចូនទៅកាន់ព្រំដែន

ព្រះវិហារ៖ មន្ត្រី​យោធា​កម្ពុជា​ប្រចាំ​នៅ​ព្រំ​ដែន​ជួរ​មុខ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា មីន​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​​វេលា​ម៉ោង ៥:១០​នាទី​ល្ងាច​នេះ នៅ​ចំណុច​វាល​ឥន្ទ្រីយ៍ ជិត​ប្រាសាទ​ព្រះវិហារ​ចំណាស់​ ៩០០​ឆ្នាំ​របស់​កម្ពុជា ខណៈ​ស្នូរ​កាំភ្លើង​គ្រប់​ធុន​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី បាន​ស្ងប់​ស្ងាត់​ហើយ​មក​ដល់​ល្ងាច​នេះ។

​តួលេខ​បណ្តោះ​អាសន្ន​ ទាហាន​កម្ពុជា​ស្លាប់​​​១០​នាក់ របួស​​២៥​នាក់ ពុល​ផ្សែង​​១២​នាក់ ចំណែក​ទាហាន​សៀម​​ស្លាប់ និង​របួស​ច្រើន​រយ​នាក់​

ឡានពេទ្យដឹកទាហានកម្ពុជារបួស

​ឧត្តរ​មានជ័យ​ ៖ ​យោង​តាម​​​តួលេខ​ជា​ជំហាន​ៗ​ពី​មន្ត្រីយោធា​​ដែលឈរជើង​​នៅ​ខ្សែត្រៀម​​ជួរមុខ​​​បាន​ឱ្យ​​ដឹង​ថា ​ការប្រយុទ្ធគ្នា​រយៈ​ពេល​​​៤​​ថ្ងៃ​​នៅ​សមរ​ភូមិ​​​ប្រាសាទ​តាក្របី និង​​សមរ​ភូមិ​​ប្រាសាទ​តា​មាន់​​ធំ ទាហានសៀម​​ស្លាប់​​​កើន​ដល់​​២៦​នាក់ ​​​​និង​របួស​​​ជាង៤០​​​នាក់ ​ចំណែក​​​ទាហាន​កម្ពុជា​​ស្លាប់​​៧​នាក់ និង​របួស​​​១០​នាក់​ ប៉ុន្តែ​មក​ដល់​រសៀល​ថ្ងៃទី​​២៦ មេសា ​២០១១ ខណៈទាហាន​​កម្ពុជា​បាន​​បាញ់​​កាំ​ភ្លើង​​ធុន​ធ្ងន់​តបវិញ ជា​ពិសេសកាំជ្រួច​​ BM-21 នោះ បណ្តាល​​ឱ្យទាហាន​​​សៀម​ស្លាប់ និង​របួស​ច្រើន​រយ​នាក់ ចោល​ខ្មោច​ពាស​វាល​ ពាស​កាល​ពេញព្រៃ...។

រុស្ស៊ី​បាញ់​សាកល្បង​ដោយ​ជោគ​ជ័យ​នូវមីស៊ីល​SINEVA

ទីភ្នាក់​ងារ​​សារព័ត៌​មាន​ INTERFAX ​របស់​​រុស្ស៊ី ​រាយ​ការណ៍​ថា ​កង​នាវា​ចរណ៍ភាគ​ខាង​ជើង​​របស់រុស្ស៊ី កាលពីថ្ងៃទី២៦ មេសា ​បាន​ បាញ់​សាកល្បង​ប្រកប​ដោយ​ជោគ​ជ័យ​​នូវមី​ស៊ីល​​បាលី​ស្ទីក​អន្តរ​ទ្វីប​ថ្មី​ឈ្មោះ​ SINEVA ចេញ​ពីនាវា​​មុជ​ទឹក​ប្រើ​ថាម​ពល​នុយក្លេ​អ៊ែរ​​យុទ្ធ​សាស្ត្រ​ IEKATERINBOURG ក្នុង​សមុទ្រ​​បារ៉ែន ។

កង​កម្លាំង​​លោកកាដាហ្វី ​វាយប្រហារ​​​កំពង់ផែ​សំខាន់របស់​ក្រុងមីស្ត្រា​តា​

កង​កម្លាំងដែល​​មានភក្តីភាព​ចំពោះ​​​មេ​ដឹក​នាំ​ផ្តាច់ការ​​លីប៊ី លោកមូអាម៉ា កាដាហ្វី ​កាលពីថ្ងៃ​ទី​២៦ មេសា ​កន្លង​មក បាន​បើក​ការ​វាយ​ប្រហារ​​​​ប្រឆាំង​កំពង់ផែ​​ដ៏សំខាន់នៅ​ក្នុងទីក្រុង​មីស្ត្រា​តា​ ដែលត្រូវ​ឡោមព័ទ្ធ​​​របស់លីប៊ី ។ ការ​វាយប្រហារ​​នោះធ្វើឡើង​ដោយ​គ្រាប់រ៉ុក្កែត ​បណ្តាល​​ឱ្យ​របួស​ជនភៀសខ្លួន​ជាច្រើន​នាក់ និង​បង្ខំ​ឱ្យ​​​នាវា​ដឹក​ជំនួយ​មនុស្ស​​​ធម៌​ចេញ​ទៅ​កណ្តាល​​សមុទ្រ

ការវាយប្រយុទ្ធគ្នា​​ ទើបតែ​ស្ងាត់​​​នៅ​ម៉ោង​​៨​ព្រឹក​នេះ​ បាញ់ចំគោលដៅ​​ទាហាន​សៀម​៣០​​កន្លែង​ បណ្តាល​​ឱ្យ​ស្លាប់ និង​របួស​ច្រើន​រយនាក់​

ឧត្តរ​មានជ័យ​ ៖ ​ការវាយ​ប្រយុទ្ធ​​គ្នា​ដោយអាវុធ​ធុនធ្ងន់ និងស្រាល ​រវាង​កង​ទ័ព​កម្ពុជា និងសៀម ​​​នៅ​តំបន់​ប្រាសាទ​តាក្របី និង​​តំបន់​ប្រាសាទ​តាមាន់ធំ ​បានអូស​បន្លាយ​​​តាំង​ពី​រសៀល​ថ្ងៃទី​​២៦ មេសា ​​២០១១ ​រហូត​ដល់​ព្រឹក​​ម៉ោង​​ជាង​៦​​​ថ្ងៃទី​២៧ មេសា ២០១១ ​​គេនៅ​​​ឮស្នូរ​គ្រាប់​ផ្លោង​និង​​​កាំភ្លើង​​ដៃ​នៅឡើយ ​ប៉ុន្តែ​ចូល​ដល់​ម៉ោង​​៨​ព្រឹក​​ថ្ងៃដដែល​នេះឃើញ​​ថា គ្រាប់​កាំភ្លើង​​ហាក់​ស្ងាត់​បន្តិច​វិញ ។

រដ្ឋ​មន្ត្រី​​ការពារប្រទេស​សៀម លុបចោល​ជំនួប​ចរចា​នៅ​ភ្នំពេញ​​ជាមួយ​ឧបនាយករដ្ឋ​​​​មន្រ្តី ទៀ បាញ់​

តាមប្រភពព័ត៌​មាន​​ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​​ផ្សេងៗ​របស់ថៃ​​បាន​ឱ្យ​ដឹង​ថា ​​​រដ្ឋមន្ត្រី​​ការពារ​ជាតិថៃ លោកប្រាវីត ​វង្សសូវ៉ាន់ ​​​បាន​លុប​ចោល​​ដំណើរ​មក​​​​ចរចា​​​​លើ​​​​បទ​ឈប់បាញ់​​ជាមួយ​​​លោក​​​ឧបនាយករដ្ឋ​មន្ត្រី​​​​ទៀ បាញ់ ​​នៅ​រាជ​ធានី​ភ្នំពេញ​​វិញហើយ ​​ដែល​តាម​​គម្រោង​​​នឹង​ត្រូវ​​ធ្វើ​នៅ​​ថ្ងៃ​ពុធ​នេះ ។

អាមេរិក​ផ្តល់ជំនួយ25​​លានដុល្លារ​ដល់​ក្រុមប្រឆាំង​លីប៊ី​

USA ៖សេត​វិមាន​​និយាយ​ថា ប្រធានាធិបតី​អាមេ​រិក លោក​បារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​​២៦ មេសា ​កន្លង​មក បានសម្រេច​​​អនុម័ត​ផ្តល់​​​​ជំនួយ​​២៥​លានដុល្លារអាេមរិក ​ទៅ​ឱ្យក្រុម​​ប្រឆាំង​លីប៊ី។

​ស្នូរ​កាំភ្លើង​​​ស្ងាត់​​​ហើយនៅភ្នំទ្រព្យ​​ បន្ទាប់ពី​​​ទាហានសៀម​​បាញ់ចូល​កម្ពុជា​​​មុនដោយ​​​យល់​​ច្រឡំ​​ពីសំឡេង​​​ផ្ទុះ​របស់​យន្តហោះ F-16

ព្រះវិហារ​ ៖ ស្នូរ​កាំភ្លើង​​​ហាក់ស្ងាត់​មែនទែន ​ហើយ​បន្ទាប់ពី​មេទ័ពសៀម​​ប្រចាំ​ខ្សែ​ត្រៀម​​ទល់មុខគ្នា​​​នឹងទាហាន​​កម្ពុជា​បានសុំចរចា​​​​បញ្ឈប់​ការ​ផ្ទុះអាវុធ​ដោយសារ​តែ​​មាន​​​ការ​យល់​ច្រឡំ​​ពីសំឡេង​​ផ្ទុះ​ពី​​លើយន្តហោះ​​​ F-16 របស់​សៀម ​​ដែលហោះ​​​​កាត់តំបន់​​ភ្នំទ្រព្យឆ្ពោះទៅ​​​កាន់​ខ្សែ​​​បន្ទាត់ព្រំដែន​​​ខេត្ត​ឧត្តរ​មានជ័យ ។ ការហោះ​​ហើរ​​កាត់តំបន់​​ភ្នំទ្រព្យ​​​របស់​យន្តហោះ​សៀម F-16 លើក​នេះ ​​មិនខុសពី​​ការហោះ​​​ហើរ​​​កាត់ប្រា​សាទ​​តាក្របី ​ប្រាសាទតាមាន់ធំ កាលពីម្សិល​មិញ​​​​នោះទេ គឺ​​​​​​បង្ក​​សំឡេង​​​ផ្ទុះ​ប៊ឹងៗ​ដូចគ្នា​...​។ ​

​កាំជ្រួច​​ប្រតិ​កម្ម​ និង​គ្រាប់បែក​​ផ្សែង​ពុល​​ចាប់​ផ្តើម​​​ប្រើប្រឆាំង​​គ្នា​​នៅ​តំបន់​ប្រា​សាទ​​តាមាន់ធំ​

​ឧត្តរ​មានជ័យ​ ៖ មក​ដល់​វេលាម៉ោង​​​៦​ល្ងាច​​ថ្ងៃទី​២៦ មេសា ២០១១ ការវាយ​ប្រយុទ្ធ​​​គ្នា​ដោយ​​​កាំភ្លើង​​ធុនធ្ងន់​​​​ និងស្រាល នៅ​មិនទាន់ស្ងាត់​សូរ​នៅឡើយ​ទេ គឺ ការ​បាញ់​​​មាន​ការ​ញ័រ​​រង្គើ​ខ្លាំង​ជាង​​កាលពី​ប៉ុន្មានថ្ងៃ​​មុន​ទៅ​ទៀត​...​។

អគ្គិសនី​ក្រុង​សំរោង​ត្រូវ​បាន​កាត់​ផ្តាច់ ខណៈ​ថៃ​បន្ត​ផ្លោង​កាំភ្លើង​ធំ​ដាក់​កម្ពុជា


ឧត្តរមានជ័យ៖ពលរដ្ឋ​កម្ពុជា​នៅ​ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ថា បណ្តាញ​អគ្គិសនី​នៅ​ក្នុង​ក្រុង​មួយ​នេះ ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​នៅ​ល្ងាច​ម៉ោង​​ប្រហែល ៦:៣០​នាទី​ថ្ងៃ​អង្គារ​នេះខណៈ​ទាហាន​ថៃ​នៅ​បន្ត​ផ្លោង​គ្រាប់​កាំភ្លើង​ធំ​យ៉ាង​ខ្លាំង​ក្លា​​ចូល​ជ្រៅ​មក​ក្នុង​ទឹក​ដី​កម្ពុជា។
គេ​នៅ​មិន​ទាន់​បាន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ខេត្ត​ភាគ​ពាយព្យ​​នៃ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ខណៈ​ខេត្ត​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​កម្ពុជា និង​ថៃ​ អស់​រយៈ​ពេល ៥​ថ្ងៃ​មក​ហើយ។

ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​នៅ​បន្ត​លាន់​រំពង​​ពេញ​ស្រុក​បន្ទាយអំបិល

ឧត្តរមានជ័យ៖ ស្នូរ​អាវុធ​ធុន​ចម្រុះ​ កំពុង​តែ​លាន់​ឮ​ពាស​ពេញ​ស្រុក​បន្ទាយ​អំបិល នៃ​ខេត្ត​ឧត្តរមានជ័យ ដោយ​សារ​តែ​​ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ធំ​ប្រភេទ​ ១៥៥​មីល្លី​ម៉ែត្រ ចូល​មក​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ក្នុង​ការ​វាយ​ប្រហារ​​ដ៏​បង្ហូរ​ឈាម​នៅ​​វេលា​ម៉ោង​ជាង ៦​ល្ងាច​នេះ។
សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​និយាយ​ថា ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​​បាន​ផ្ទុះ​​ឡើង​នៅ​​​ឃុំ​គោកមន ស្រុក​បន្ទាយអំបិល ដែល​ស្ថិត​នៅ​ជិត​បំផុត​នឹង​កន្លែង​មាន​ការ​ប្រយុទ្ធ​គ្នា។

ថៃ​ស្នើ​សុំ​ចរចា​ជា​មួយ​កម្ពុជា​ដើម្បី​ទម្លាយ​ភាព​ទាល់​ច្រក​ផ្នែក​យោធា


ភ្នំពេញ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​និយាយ​ថា រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ ប្រាវីត វង្សសុវណ្ណ បាន​ស្នើ​សុំ​ជួប​ចរចា​ជា​មួយ​សមភាគី​របស់​លោក គឺ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​អស់​រយៈ​ពេល ៥​ថ្ងៃ​មក​នេះ។

ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​លាន់​រំពង​ស្រុក​បន្ទាយអំបិល


ឧត្តរមានជ័យ៖ ស្នូរ​អាវុធ​ធុន​ចម្រុះ​ កំពុង​តែ​លាន់​ឮ​ពាស​ពេញ​ស្រុក​បន្ទាយ​អំបិល នៃ​ខេត្ត​ឧត្តរមានជ័យ ដោយ​សារ​តែ​​ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ធំ​ប្រភេទ​ ១៥៥​មីល្លី​ម៉ែត្រ ចូល​មក​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ក្នុង​ការ​វាយ​ប្រហារ​​ដ៏​បង្ហូរ​ឈាម​នៅ​​វេលា​ម៉ោង​ជាង ៥​ល្ងាច​នេះ។

ថៃ​សើ​រើ​ឡើង​វិញ​ទំនាក់​ទំនង​ភ្នំពេញ-បាងកក


បាងកក៖ សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ថៃ បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋ​មន្ត្រី​ថៃ អាភីស៊ីត វេចាជីវ៉ា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ណែ​នាំ​ឲ្យ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ទាំង​អស់​សើ​រើ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជា​មួយ​រដ្ឋាភិបាល​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​គ្រប់​វិស័យ បន្ទាប់​ពី​កើត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​បំផុត​នៅ​ក្នុង​រយៈ​ពេល ៥​ថ្ងៃ​មក​នេះ រវាង​ប្រទេស​ទាំង​ពីរ​នេះ។

ក្រុម​ទាហាន​ល្មោភ​សង្គ្រាម​ថៃ​ចង់​ចូល​សមរភូមិ​ប្រយុទ្ធ

បាងកក៖ សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ថា ក្រុម​យោធា​ល្មោភ​សង្គ្រាម​មួយ​កង​ធំ​របស់​ប្រទេស​ថៃ បាន​បង្ហាញ​ចេតនា​​ចូល​ប្រយុទ្ធ​ និង​គាំ​ទ្រ​ចេតនា​អាក្រក់​របស់​មេ​ទ័ព​​ថៃ ប្រយុទ្ធ ចាន់អូចា។
បាងកក ប៉ុស្តិ៍ រាយការណ៍​​ថា ទាហាន​ល្មោភ​សង្គ្រាម​ថៃ​ចំនួន ៧៤៥​នាក់ មក​ពី​កង​វរសេនា​តូច​ចំនួន ៣​ នៃ​កង​ពល​ថ្មើ​ជើង​លេខ​ ២​ បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ​ ទី​២៦ មេសា​នេះ ដើម្បី​បង្ហាញ​អំនួត​ឆ្កួត​លី​លា​ដាក់​កម្ពុជា និង​គាំ​ទ្រ​​មេ​ទ័ព​ល្មោភ​សង្គ្រាម ប្រាយុទ្ធ ចានអូចា។

កាំជ្រូច​ហ្វូង​វិល​មក​ដល់​​មូលដ្ឋាន​វិញ​ក្រោយ​​វាយ​ប្រហារ​មួយ​ប្រាវ​លើ​​ថៃ


ឧត្តរមានជ័យ៖ ប្រភព​មន្ត្រី​យោធា​កម្ពុជា​ប្រចាំ​សមរភូមិ​ បាន​ឲ្យ​ដឹង​ថា កាំជ្រូច​ហ្វូង​ប្រភេទ BM21 ត្រូវ​បាន​ទាហាន​កម្ពុជា​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​ទាហាន​ថៃ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​អត់​ធ្មត់​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​​គ្នា​ដ៏​បង្ហូរ​ឈាម​នា​ពេល​ចុង​ក្រោយ​នេះ។
ដំណើរ​វិវត្តន៍​ចុង​ក្រោយ​នេះ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​វាយ​ប្រយុទ្ធ​​គ្នា​រវាង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ទ្រង់​ទ្រាយ​កាន់​ធំ​ជាង​មុន​ទៅ​ទៀត រហូត​ដល់​កាំភ្លើង​ធំ​ចម្រុះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​សមរភូមិ។