Thursday, April 28, 2011

លោក​កាស៊ីត​ទៅ​​ជួប​​​ប្រធាន​​អាស៊ាន​​និយាយ​​រឿង​ជម្លោះ​ព្រំ​ដែន


ភ្នំពេញ៖ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា ប្រមុខ​ការទូត​ថៃ​លោក កាស៊ីត ភិរម បាន​ជួប​ប្រជុំ​ជា​មួយ​​​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ទីក្រុង​ហ្សាការតា ដើម្បី​អំពី​ជម្លោះ​ព្រំ​ដែន​​រវាង​ប្រទេស​របស់​លោក ជា​មួយ​នឹង​កម្ពុជា។

លោក ម៉ាទី ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន បាន​ថ្លែង​ថា សមភាគី​របស់​លោក គឺ​លោក កាស៊ីត បាន​​ឯកភាព​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​នៅ​ថ្ងៃ​នេះ ទៅ​តាម​លក្ខខណ្ឌ​សម្រាប់​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​ ប៉ុន្តែ កិច្ច​ព្រម​ព្រៀង​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​បន្ថែម​ទៀត។
ប៉ុន្តែ ​ពុំ​មាន​ព័ត៌មាន​លម្អិត​ណា​មួយ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ឡើយ​ទេ​ ជុំ​វិញ​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ កាស៊ីត និង​​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី ម៉ាទី ណាតាឡេហ្កាវ៉ា។
ទាហាន​កម្ពុជា និង​ថៃ វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​អស់​រយៈ​ពេល ៧​ថ្ងៃ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១៥​នាក់ ត្រូវ​បាន​សម្លាប់ រាប់​សិប​នាក់​រង​របួស និង​បង្ខំ​ឲ្យ​​ប្រជា​ពលរដ្ឋ​ទាំង​សង​ខាង​​រាប់​ម៉ឺន​នាក់ ក្លាយ​ទៅ​ជន​ភៀស​សឹក៕

No comments:

Post a Comment