អំពើឈ្លានពានរបស់ថៃបាន និងកំពុងផ្គើននឹងការអំពាវនាវឱ្យឈប់បាញ់ជាអចិន្ដ្រៃយ៍ របស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងអាស៊ាន ។ នេះជាការបរិយាយមួយរបស់លោកឡុង សុគុណ អ្នកស្រាវជ្រាវរឿងក្ដីប្រាសាទព្រះវិហារក្នុងសាលដីកាតុលាការយុត្ដិធម៌អន្ដរជាតិថ្ងៃទី១៥ មិថុនា ១៩៦២ ។
លោកបានកត់សម្គាល់ថា អំពើឈ្លានពានរបស់ថៃក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ មេសា ឆ្នាំ២០១១ បាននិងកំពុងរាលដាលតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរហួសពីតំបន់ប្រាសាទព្រះវិហារហើយ ។
ការវាយលុករបស់ថៃធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅក្រុងបូហ្គោកាលពីថ្ងៃទី៧-៨ មេសា ឆ្នាំ២០១១ ត្រូវបានបរាជ័យដោយប្រទេសថៃមិនបានបង្ហាញឱ្យឃើញនូវឥរិយាបថវិជ្ជមាន និងប្រកដោយសុច្ឆន្ទៈ ដើម្បីធានាឱ្យបាននូវបទឈប់បាញ់ជាអចិន្ដ្រៃយ៍ ។ នៅពេលដែលអំពើឈ្លានពានរបស់ថៃនៅតំបន់ប្រាសាទព្រះវិហារ មិនទាន់ត្រូវបានធានាឱ្យមានបទឈប់បាញ់ជា អចិន្ដ្រៃយ៍នៅឡើយនោះ ថៃក៏បានបើកយុទ្ធនាការពង្រីកសង្គ្រាមឈ្លានរបស់ខ្លួនដើម្បីកាន់កាប់ប្រាសាទតាក្របី និងប្រាសាទតាមាន់ថែមទៀត ដែលមានចម្ងាយជាងមួយរយគីឡូម៉ែត្រពីតំបន់ព្រះវិហារថែមទៀត ។ តើថៃនឹងបន្ដពង្រីកសង្គ្រាមឈ្លានពានឱ្យរាលដាលដល់តំបន់ផ្សេងៗទៀតតាមបណ្ដោយព្រំដែនរវាងប្រទេសពីរថែមទៀតឬយ៉ាងណា? បើដូច្នេះ ខ្សែព្រំដែនទាំងមូលរវាងកម្ពុជា និងថៃនឹងត្រូវធ្លាក់ទៅក្នុងអស្ថិរភាព និងចលាចលបន្ទាប់ពីថៃប្រើប្រាស់ផែនទីឯកតោ និងសម្ងាត់ជំនួសឱ្យផែនទីដែលត្រូវបានគូសនិងបោះពុម្ភក្នុងឆ្នាំ១៩០៨ដោយគណៈកម្មការកំណត់ព្រំដែនបារាំងឥណ្ឌូចិននិងសៀម។ វាប្រាកដណាស់ការបរាជ័យនៅបូហ្គោគឺជាចេតនាអាក្រក់របស់ថៃ ដើម្បីបន្ដអនុវត្ដផែនទីឯកតោភាគីរបស់ខ្លួន ហើយបើកការវាយលុក
ដណ្ដើមយកទឹកដីរបស់កម្ពុជាក្នុងលកល្បិចជាយុទ្ធសាស្ដ្ររបស់ខ្លួនក្នុងការវាយផងនិងចរចាទ្វេភាគីផង ប្រសិនបើខ្លួនអាចធ្វើទៅបាន។
អំពើឈ្លានពានរបស់ថៃម្ដងហើយម្ដងទៀតនេះ បាននិងកំពុងបង្ហាញកាន់តែច្បាស់នូវគោលបំណងអាក្រក់ពិតប្រាកដរបស់ថៃដែលបានផ្គើននឹងការអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ ហើយថៃកំពុងប្រើប្រាស់កលល្បិចដើម្បីពន្យារការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីក្នុងតំបន់ជម្លោះ ដែលថៃតែងអះអាងថាជាទឹកដីរបស់ខ្លួន ។ តើសហគមន៍អន្ដរជាតិ ពិសេសក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងរដ្ឋជាសមាជិកនៃអង្គការ អាស៊ានអាចមានហេតុផល ដើម្បីជឿបានថា កម្ពុជាជាប្រទេសតូចឈ្លានពានប្រទេសថៃដែលជាប្រទេសមានកម្លាំងទាំងសេដ្ឋកិច្ចនិងយោធាបានឬទេ? តើអ្នកនយោបាយដឹកនាំរបស់កម្ពុជាចាំបាច់ត្រូវប្រើប្រាស់បញ្ហាជាតិនិយម ដើម្បីស្ដារប្រជាប្រិយភាពដែលមានស្រាប់ដើម្បីសន្លឹកឆ្នោតឬទេ ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែទទួលបានការគាំទ្រពីប្រជាជនកម្ពុជាភាគច្រើនលើសលុបពីអាណត្ដិមួយទៅអាណត្ដិមួយទៀតនោះ?

វាគ្មានការសង្ស័យឡើយដែលថាប្ញសគល់នៃបញ្ហាកើតចេញពីការប្រើប្រាស់ផែនទីឯកតោ និងសម្ងាត់របស់ថៃចាប់តាំងពីរដ្ឋាភិបាលលោក ថាក់ ស៊ីន ត្រូវបានធ្វើរដ្ឋប្រហារដោយយោធាថៃរហូតមកដល់បច្ចុប្បន្ន ដើម្បីបន្ដអនុវត្ដ នយោបាយវាតទីទឹកដីយូរអង្វែងរបស់ខ្លួនមកលើកម្ពុជា ដោយរំលោភទាំងស្រុងទៅនឹងសាលដីកាតុលាការយុត្ដិ ធម៌អន្ដរជាតិឆ្នាំ១៩៦២ រំលោភទៅនឹងធម្មនុញ្ញ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រម ព្រៀងអន្ដរជាតិដទៃទៀត ពាក់ព័ន្ធនឹងបូរណភាពដែនដី និងអធិបតេយ្យនៃប្រទេសកម្ពុជា ។
ឥឡូវនេះថៃកំពុងបើកយុទ្ធនាការវាយផងនិងចរចាផង ប្រសិនខ្លួនអាចធ្វើបាន ខណៈពេលដែលថៃកំពុងទប់ស្កាត់ការដាក់ពង្រាយអ្នកសង្កេត ការណ៍ឥណ្ឌូណេស៊ីដោយមិនខ្ចីអើពើនឹងការអំពាវ នាវឱ្យមានការឈប់បាញ់ជាអចិន្ដ្រៃយ៍របស់ក្រុម ប្រឹក្សាសន្ដិសុខនិងអាស៊ានទេ ។ បទឈប់បាញ់ជាអចិន្ដ្រៃយ៍ជាបំណងប្រាថ្នារបស់កម្ពុជា ដើម្បីសន្ដិ ភាព និងកិច្ចសហប្រតិបត្ដិដើម្បីការអភិវឌ្ឍ ហើយ ក៏ជាបំណងរួមរបស់សហគមន៍អន្ដរជាតិផងដែរ។
បទឈប់បាញ់ជាអចិន្ដ្រៃយ៍ទំនងជាមិនអាចត្រូវធានាបានក្នុងក្របខណ្ឌការចរចាទ្វេភាគីបានឡើយ ហើយដំណោះស្រាយជម្លោះព្រំដែនរឹតតែមិនអាចដោះស្រាយបានក្នុងពេលបច្ចុប្បន្នបានទេ ប្រសិនណាថៃនៅតែបន្ដយកបញ្ហាព្រំដែន និងបញ្ហាប្រាសាទព្រះវិហារធ្វើជាចំណាប់ខ្មាំងក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន ដើម្បីផលប្រយោជន៍នៃអំណាចក្នុងស្រុក។
ព្រំដែនរវាងកម្ពុជា និងថៃ ច្បាស់ណាស់ត្រូវបានកសាងឡើងជាស្ថាពរនិងចុងក្រោយចាប់តាំងពីឆ្នាំ១៩០៤-១៩០៨ដែលសៀមបានទទួលយកផែនទីទាំង៦គ្របដណ្ដប់លើព្រំដែនរវាងថៃ និងកម្ពុជា ក្នុងនោះរាប់ទាំងផែនទីសន្លឹកដងរែកផងដែរ ។ នៅលើផែនទីទាំងនោះបានបង្ហាញយ៉ាងច្បាស់អំពីខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ ហើយដែលប្រទេសទាំងពីរបានព្រមទទួលយកតាំងពីឆ្នាំ១៩០៨ដែលមានអាយុជាង ១០០ឆ្នាំកន្លងមក។
ឥឡូវនេះការឈ្លានពានរបស់ថៃបានរាលដាលមកដល់ប្រាសាទតាក្របី និងតាមាន់ដែលបានធ្វើឱ្យស្ថានការណ៍ព្រំដែនទាំងមូលកាន់តែតឹងតែងទាំងយោធានិងការទូតថែមទៀត បន្ទាប់ពីការបរាជ័យនៃកិច្ចប្រជុំនៅបូហ្គោ ដោយសារអវត្ដមានការចូលរួមរបស់យោធាថៃ ។ ការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកាន់តំបន់ប្រយុទ្ធ្នគ្នាស្ថិតនៅក្នុងភាពមិនប្រាកដប្រជាដោយសារថៃមិនបង្ហាញបានសុច្ឆន្ទៈពិតប្រាកដ ហើយពេលខ្លះអាជ្ញាធរថៃកំពុងចង្អុលដាក់គ្នាទៅវិញទៅមករវាងរដ្ឋាភិបាល និងយោធាថៃដោយគ្មានការទទួលខុស ត្រូវលើបែបបទការងារសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។
គួររំលឹកថា ប្រាសាទតាមាន់តូច តាមាន់ធំស្ថិតនៅក្នុងដែនដីកម្ពុជាដូចបានបង្ហាញយ៉ាងច្បាស់ក្នុងកំណត់ហេតុស្ដីពីការកំណត់សីមាព្រំដែនលេខ២២នៃតំបន់៤ ចុះថ្ងៃទី៣០ ធ្នូ ឆ្នាំ១៩០៨ របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងប្លង់សំគាល់ឋានលេខានៃបង្គោលព្រំដែនលេខ២៣នៅតំបន់នោះ។
ចំណែកប្រាសាទតាក្របី (នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដមានជ័យ)ស្ថិតនៅក្នុងដែនដីកម្ពុជាយោងតាមសន្ធិសញ្ញារវាងបារាំង និងសៀមឆ្នាំ១៩០៧ និងពិធីសារដែលភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញានេះដែល បានកំណត់ព្រំដែនរវាងកម្ពុជានិងសៀម។ និយាមការទីតាំងប្រាសាទតាក្របីលើផែនទី១/៥០.០០០ ស៊េរីL-៧០១៦ ប្រើប្រាស់ដោយក្រុមបច្ចេកទេសកម្ពុជា-ថៃសំរាប់បេសកកម្មរុករក និងស្វែងយល់ពីស្ថានភាពនិងទីតាំងបង្គោលព្រំដែន គោកទាំង៧៣ ក្នុងជំនួបពិភាក្សាលើកទី១របស់មន្ដ្រីបច្ចេកទេសកម្ពុជា-ថៃនៅភ្នំពេញកាលពីថ្ងៃទី២៩-៣០ ខែកញា ឆ្នាំ២០០៣។
នយោបាយវាតទីទឹកដីរបស់ថៃមកលើប្រាសាទតាក្របី និងតាមាន់កំពុងឈានទៅការដាក់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃឱ្យធ្លាក់ទៅក្នុងព្រំដែនច្របូកច្របល់ ព្រំដែនអស្ថិរភាពនិងជាព្រំដែនមានចលាចល ។ តើខ្សែព្រំដែន ដែលត្រូវបានកសាងហើយអស់រយៈពេលជាង១០០ឆ្នាំ អាចធ្លាក់ទៅក្នុងការស្រមើស្រមៃរបស់ថៃនាពេលបច្ចុប្បន្នបានឬទេ?
ការសង្ឃឹមទៅលើការដោះស្រាយក្នុងសម័យប្រជុំថ្នាក់ប្រមុខរដ្ឋនៃអង្គការអាស៊ាននាពេលខាងមុខនេះទំនងជានឹងមិនបានសម្រេចឡើយ ខណៈពេលដែលគោលការណ៍ជាប្រពៃណីរបស់អាស៊ានមិនអនុញ្ញាតឱ្យសមាជិកណាមួយ លូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតបានឡើយ។
ដូច្នេះដរាបណាថៃនៅតែបន្ដប្រើប្រាស់ផែនទីឯកតោភាគី និងសម្ងាត់របស់ខ្លួននោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនឹងមិនត្រូវបានបញ្ចប់ដោយស្រួលៗ និងឆាប់បានឡើយ ។ ហើយដំណោះ ស្រាយជាស្ថាពរ និងស្ថិរភាព ចាំបាច់នឹងត្រូវមានការចូលរួមរបស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ ឬស្ថាប័នតុលាការយុត្ដិធម៌អន្ដរជាតិក្នុងដំណើការយូរអង្វែងទៅមុខទៀតដោយជៀសមិនផុតឡើយ។

មូលដ្ឋានគិតយុត្ដអន្ដរជាតិស្ថិតនៅក្នុងដៃកម្ពុជា ដែលគេសម្លឹងមើលឃើញថាមានប្រៀបលើថៃរួចស្រេចទៅហើយ វាអាស្រ័យលើពេលវេលា និងការត្រៀមរៀបចំរបស់កម្ពុជាដែលនឹងដំណើរយ៉ាងដូចម្ដេចដើម្បីធានាបានថា បញ្ហាទាំងអស់នឹងមានភាពរលូនដោយបានស្ទង់ស្ទាបគ្រប់ជ្រុងជ្រោយក្នុងផ្លូវការទូតទុកជាមុនសិន ៕
No comments:
Post a Comment