លោកកាស៊ីតទៅជួបប្រធានអាស៊ាននិយាយរឿងជម្លោះព្រំដែន
ភ្នំពេញ៖ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រមុខការទូតថៃលោក កាស៊ីត ភិរម បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងហ្សាការតា ដើម្បីអំពីជម្លោះព្រំដែនរវាងប្រទេសរបស់លោក ជាមួយនឹងកម្ពុជា។
-----------------------------------------------------------------------------------------------------------------------------------
អាមេរិកថានឹងមិនលូកដៃក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ មេសា បានទទូចដល់ប្រទេសថៃ និងប្រទេសកម្ពុជា ឱ្យអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក ក្រោយពីការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីរវាងកងទ័ពប្រទេសទាំង២នៅតំបន់ព្រំដែនរយៈពេល៧ថ្ងៃជាប់ៗគ្នា បណ្តាលឱ្យស្លាប់ទាហានទាំងសងខាងជាច្រើននាក់ ហើយបានទទូចដល់ប្រទេសទាំង២ឱ្យដោះស្រាយជម្លោះព្រំដែនតាមរយៈការចរចាដោយសន្តិវិធី ។
-----------------------------------------------------------------------------------------------------------------------------------
សហភាពអាហ្វ្រិកអំពាវនាវដល់អូតង់ឱ្យបញ្ឈប់ការវាយប្រហារសំដៅលើបណ្តាមេដឹកនាំលីប៊ី
ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ា រាយការណ៍កាលពីថ្ងៃទី២៧ មេសា ថា សហភាពអាហ្វ្រិកបានអំពាវនាវដល់អូតង់ឱ្យបញ្ចប់ការវាយប្រហារតាមអាកាសដែលសំដៅលើបណ្តាមេដឹកនាំលីប៊ី បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី២៥ មេសា កន្លងមកនេះ លើការិយាល័យរបស់មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វីនៅក្រុងទ្រីប៉ូលីមក ។
-----------------------------------------------------------------------------------------------------------------------------------
ថៃបង្កើនបញ្ជូនទ័ពបន្ថែមទៀតចូលតំបន់ព្រំដែនមានជម្លោះ
ភ្នំពេញ៖ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រទេសថៃបានបង្កើនការបញ្ជូនទ័ពបន្ថែមទៀតចូលមកកាន់តំបន់ព្រំ ដែនមានជម្លោះជាមួយកម្ពុជា បន្ទាប់ពីទាហានកម្ពុជា និងថៃ បានវាយប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំអស់រយៈពេល ១សប្តាហ៍ ដោយមានការផ្លោងកាំភ្លើងធំដាក់គ្នាទៅវិញទៅមក។
-----------------------------------------------------------------------------------------------------------------------------------
សៀមមិនស្តាប់ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ អាស៊ាន និងបណ្តាប្រទេសអន្តរជាតិ
អំពើឈ្លានពានរបស់ថៃបាន និងកំពុងផ្គើននឹងការអំពាវនាវឱ្យឈប់បាញ់ជាអចិន្ដ្រៃយ៍ របស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងអាស៊ាន ។ នេះជាការបរិយាយមួយរបស់លោកឡុង សុគុណ អ្នកស្រាវជ្រាវរឿងក្ដីប្រាសាទព្រះវិហារក្នុងសាលដីកាតុលាការយុត្ដិធម៌អន្ដរជាតិថ្ងៃទី១៥ មិថុនា ១៩៦២ ។
-----------------------------------------------------------------------------------------------------------------------------------
រុស្ស៊ីបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលSINEVA
ទីភ្នាក់ងារសារព័ត៌មាន INTERFAX របស់រុស្ស៊ី រាយការណ៍ថា កងនាវាចរណ៍ភាគខាងជើងរបស់រុស្ស៊ី កាលពីថ្ងៃទី២៦ មេសា បាន បាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលបាលីស្ទីកអន្តរទ្វីបថ្មីឈ្មោះ SINEVA ចេញពីនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រ IEKATERINBOURG ក្នុងសមុទ្របារ៉ែន ។
-----------------------------------------------------------------------------------------------------------------------------------
កងកម្លាំងលោកកាដាហ្វី វាយប្រហារកំពង់ផែសំខាន់របស់ក្រុងមីស្ត្រាតា
កងកម្លាំងដែលមានភក្តីភាពចំពោះមេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី២៦ មេសា កន្លងមក បានបើកការវាយប្រហារប្រឆាំងកំពង់ផែដ៏សំខាន់នៅក្នុងទីក្រុងមីស្ត្រាតា ដែលត្រូវឡោមព័ទ្ធរបស់លីប៊ី ។ ការវាយប្រហារនោះធ្វើឡើងដោយគ្រាប់រ៉ុក្កែត បណ្តាលឱ្យរបួសជនភៀសខ្លួនជាច្រើននាក់ និងបង្ខំឱ្យនាវាដឹកជំនួយមនុស្សធម៌ចេញទៅកណ្តាលសមុទ្រ។
----------------------------------------------------------------------------------------------------------------
អាមេរិកផ្តល់ជំនួយ25លានដុល្លារដល់ក្រុមប្រឆាំងលីប៊ី
USA ៖សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២៦ មេសា កន្លងមក បានសម្រេចអនុម័តផ្តល់ជំនួយ២៥លានដុល្លារអាេមរិក ទៅឱ្យក្រុមប្រឆាំងលីប៊ី។