Wednesday, April 27, 2011

ក្រុម​ទាហាន​ល្មោភ​សង្គ្រាម​ថៃ​ចង់​ចូល​សមរភូមិ​ប្រយុទ្ធ

បាងកក៖ សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ថា ក្រុម​យោធា​ល្មោភ​សង្គ្រាម​មួយ​កង​ធំ​របស់​ប្រទេស​ថៃ បាន​បង្ហាញ​ចេតនា​​ចូល​ប្រយុទ្ធ​ និង​គាំ​ទ្រ​ចេតនា​អាក្រក់​របស់​មេ​ទ័ព​​ថៃ ប្រយុទ្ធ ចាន់អូចា។
បាងកក ប៉ុស្តិ៍ រាយការណ៍​​ថា ទាហាន​ល្មោភ​សង្គ្រាម​ថៃ​ចំនួន ៧៤៥​នាក់ មក​ពី​កង​វរសេនា​តូច​ចំនួន ៣​ នៃ​កង​ពល​ថ្មើ​ជើង​លេខ​ ២​ បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ​ ទី​២៦ មេសា​នេះ ដើម្បី​បង្ហាញ​អំនួត​ឆ្កួត​លី​លា​ដាក់​កម្ពុជា និង​គាំ​ទ្រ​​មេ​ទ័ព​ល្មោភ​សង្គ្រាម ប្រាយុទ្ធ ចានអូចា។
​​​​យ៉ាង​ហោច​ណាស់​មនុស្ស ១៣​នាក់ នៃ​ភាគី​ទាំង​សង​ខាង ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​នេះ ខណៈ​រាប់​សិប​នាក់​ទៀត​រង​របួស និង​បង្ខំ​ឲ្យ​ពលរដ្ឋ​​រាប់​ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជម្លៀស​ចេញ​ពី​បរិវេណ​មាន​ការ​ប្រយុទ្ធ​គ្នា ទៅ​កាន់​ជំរំ​សុវត្ថិភាព៕

No comments:

Post a Comment