Wednesday, April 27, 2011

ការវាយប្រយុទ្ធគ្នា​​ ទើបតែ​ស្ងាត់​​​នៅ​ម៉ោង​​៨​ព្រឹក​នេះ​ បាញ់ចំគោលដៅ​​ទាហាន​សៀម​៣០​​កន្លែង​ បណ្តាល​​ឱ្យ​ស្លាប់ និង​របួស​ច្រើន​រយនាក់​

ឧត្តរ​មានជ័យ​ ៖ ​ការវាយ​ប្រយុទ្ធ​​គ្នា​ដោយអាវុធ​ធុនធ្ងន់ និងស្រាល ​រវាង​កង​ទ័ព​កម្ពុជា និងសៀម ​​​នៅ​តំបន់​ប្រាសាទ​តាក្របី និង​​តំបន់​ប្រាសាទ​តាមាន់ធំ ​បានអូស​បន្លាយ​​​តាំង​ពី​រសៀល​ថ្ងៃទី​​២៦ មេសា ​​២០១១ ​រហូត​ដល់​ព្រឹក​​ម៉ោង​​ជាង​៦​​​ថ្ងៃទី​២៧ មេសា ២០១១ ​​គេនៅ​​​ឮស្នូរ​គ្រាប់​ផ្លោង​និង​​​កាំភ្លើង​​ដៃ​នៅឡើយ ​ប៉ុន្តែ​ចូល​ដល់​ម៉ោង​​៨​ព្រឹក​​ថ្ងៃដដែល​នេះឃើញ​​ថា គ្រាប់​កាំភ្លើង​​ហាក់​ស្ងាត់​បន្តិច​វិញ ។
​​ការ​​ប្រើ​អាវុធ BM-21 (កាំជ្រួច​​​ប្រតិ​កម្ម​​ ឬ​កាំជ្រួច​​ហ្វូង) ​របស់​ទាហាន​​កម្ពុជា​កាលពីម្សិលមិញ​​គឺបាញ់​ចំគោល​ដៅ​បន្ទាយ​ទាហានសៀម ប្រមាណ​​​៣០​កន្លែង បណ្តាល​ឱ្យ​បាក់បែក​​ខ្ចាត់ខ្ចាយ​ និង​រត់ចោល​​បន្ទាយ​​​ ព្រមទាំង​​មានទាហាន​សៀម​​​ស្លាប់ និង​​រង​របួស​​​​​ច្រើនរយ​នាក់​ទៀត​ផង​។​
សូមបញ្ជាក់​ថា ​​ទាហានសៀម​​​ផ្តើម​​​ប្រើគ្រាប់​​​បែក​ផ្សែង​​ពុល ​កាំភ្លើង​រថក្រោះ​ និងគ្រាប់​​​ធុន​ធ្ងន់​​ជា​ច្រើន​​​ប្រភេទ​​ទៀត វាយប្រហារ​​មកលើ​ទីតាំង​​​ឈរជើង​​របស់ទាហាន​​កម្ពុជា​នៅ​តំបន់​ប្រាសាទ​​​​តាមាន់ធំ និង​តំបន់​​ប្រាសាទ​តាក្របី​​​កាលពី​វេលា​ម៉ោង​​​​២​និង​​១៥នាទី​​រសៀល ថ្ងៃទី​​​២៦ ​មេសា ​២០១១ ​ហើយ​ជា​មួយគ្នានេះ ទាហានកម្ពុជា​បាន​​ពន្លះ​​​​វិញដោយ​​ការប្រើ​​កាំភ្លើង​​ BM-21 (កាំជ្រួច​ប្រតិ​កម្ម​ ឬ​កាំ​ជ្រួច​ហ្វូង) និង​កាំភ្លើង​​ធុន​ធ្ងន់​​​​​ផ្សេងៗទៀត​​​ បាញ់​​​ឆ្លើយ​តប​​ប្រឆាំង​​​​ទាហាន​សៀម​​​វិញ​​លែង​ថ្នម​​ជា​មួយ​​ទាហាន​​សៀម​ទៀត​ហើយ ។ ​​ថ្ងៃ​នេះ​​ការ​ផ្ទុះ​​អាវុធ​​រវាង​​ទាហានទាំង​​២ភាគី​​​បាន​លាន់​ទ្រហឹង​​រង្គើដី​ញ័រ​​ព្រៃ​​គួរ​​​ឱ្យ​តក់​ស្លុត​​​បំផុត​...​​។
កម្ពុជា​បានអត់ធ្មត់​មិនប្រើ​អាវុធ​​ធុនធ្ងន់​​ទេ ចាប់​​តាំង​ពី​​ទាហាន​​សៀម​​ចូល​​ឈ្លាន​ពាន​​​​ទឹកដី​កម្ពុជានៅ​តំបន​់​ប្រាសាទ​តាមាន់ធំ ​នាថ្ងៃទី​​២២ ដល់​ថ្ងៃទី​២៥ មេសា ២០១១ ​​មក​ម៉្លេះ ​ប៉ុន្តែ​​ពេល​នេះ​ការ​ជូន​ដំណើរ​ទាហាន​សៀម​​​​ទំនង​ជា​ដល់ទី​​បញ្ចប់ហើយ ​ព្រោះ​ថា ​​ទោះជា​​ជូនដំណើរ​​​​១០០​យោជន៍ ក៏​គ្មាន​​ន័យអ្វី​ដែរ ​បើភាគី​​សៀម​គ្មាន​​សុច្ឆន្ទៈ​​ ដើម្បី​បញ្ចប់សង្គ្រាម​​​ ឬ​ជម្លោះ​​នេះ​ផងនោះ ។ ​​មូលហេតុ​​ដែលនាំ​​ឱ្យទាហាន​កម្ពុជា​​ឈានទៅប្រើ​​ការបាញ់​កាំជ្រួច​​ប្រតិកម្ម​​​​នេះ គឺ​​ទី១-​​ដោយ​​សារទាហាន​សៀម​​បាន​បាញ់​​គ្រាប់​​បែក​ផ្សែង​ពុល​ដាក់​​កម្ពុជា ទី​២-​កម្ពុជា​ត្រូវ​​ការ​ពារ​ទីតាំង​​របស់ខ្លួន និង​ទី​៣-​ប្រឆាំង​ការ​ឈ្លាន​ពាន​​កុំ​ឱ្យ​​ទាហានសៀម​បន្តបាញ់​​ចូល​​ភូមិ​​ឋាន​​ប្រជា​ពលរដ្ឋ​​ស្លូត​ត្រង់​តទៅទៀត ។​ ក្រៅពី​​ការ​បាញ់​​​កាំជ្រួច​​ប្រតិ​កម្ម​​​ប្រឆាំង​​ទៅលើទាហាន​​​សៀម​នោះ​​ ទាហានកម្ពុជា​​នៅបាន​ប្រើ​​កាំភ្លើង​​​បាញ់ចេញ​​ពីរថក្រោះ​​​ថែមទៀត ​ដើម្បី​​សង្គ្រប់​​ទៅលើទាហាន​​សៀម​​...​​មេបញ្ជា​ការ​​​​ទាហាន​កម្ពុជា ​មានការ​សោកស្តាយ​​ថា កម្ពុជា​​មិន​បាន​​ប្រើ​នយោបាយ​​​​វាយប្រយុទ្ធ​​​រំកិល​ទៅមុខ​នោះទេ គឺ​​ប្រើនយោបាយ​​​វាយប្រយុទ្ធ​​​​​នៅ​នឹង​កន្លែង​​ ទប់​ស្កាត់​​ និងការពារ​ខ្លួន​...​ប៉ុន្តែ​​​ប្រសិនបើ​​កម្ពុជា​​មាន​គោល​ការណ៍​​​​​វាយប្រយុទ្ធ​​​រំកិល​​ទៅមុខ​វិញ ​គឺប្រើ​​ពេលតែ​​​​២​ម៉ោងប៉ុណ្ណោះ ​នឹង​វាយកាន់​កាប់​​បាន​បន្ទាយទាហាន​​របស់សៀម​​​​ជាក់ជា​មិនខាន​​​មិន​ចាំ​បាច់​​អូសបន្លាយ​​​ច្រើនថ្ងៃនោះ​​​ឡើយ​៕

No comments:

Post a Comment