មេដឹកនាំកំពូលបន្ទាប់ពីអូសាម៉ា ប៊ីនឡាឌិន របស់អង្គការអាល់កៃដា គឺលោកអៃមែន អាល់ សាវ៉ារី បានបង្ហាញខ្លួនតាមខ្សែអាត់វីដេអូមួយ កាលពីថ្ងៃច័ន្ទ ដោយជំរុញអោយអ្នកកាន់សាសនាអ៊ីស្លាម នៅជុំវិញពិភពលោក ក្រោកឡើងប្រយុទ្ធប្រឆាំងជាមួយអង្គការណាតូ និងសហរដ្ឋអាមេរិក ដែលកំពុងឈ្លានពាន និងវាយប្រហារយកប្រេងឥន្ធនៈក្នុងប្រទេសលីប៊ី។
មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាឌិន និងអៃមែន អាល់សាវ៉ារី គឺជាអ្នករៀបចំគម្រោងវាយប្រហារលើសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ ២០០១ កន្លងទៅបណ្តាលអោយមនុស្សចំនួនជាង ៣.០០០នាក់ បានបាត់បង់ជីវិត។ ក្នុងការបង្ហាញខ្លួនរបស់លោកសាវ៉ារី មិនបានបញ្ជាក់អំពីមរណភាពរបស់លោកប៊ីនឡាឌិនថា៖ ពិតប្រាកដ ឬយ៉ាងណានោះទេ ដោយគ្រាន់តែជំរុញអោយជនមូស្លីមប្រយុទ្ធប្រឆាំងជាមួយអង្គការណាតូ និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕
No comments:
Post a Comment