Wednesday, April 27, 2011

កាំជ្រូច​ហ្វូង​វិល​មក​ដល់​​មូលដ្ឋាន​វិញ​ក្រោយ​​វាយ​ប្រហារ​មួយ​ប្រាវ​លើ​​ថៃ


ឧត្តរមានជ័យ៖ ប្រភព​មន្ត្រី​យោធា​កម្ពុជា​ប្រចាំ​សមរភូមិ​ បាន​ឲ្យ​ដឹង​ថា កាំជ្រូច​ហ្វូង​ប្រភេទ BM21 ត្រូវ​បាន​ទាហាន​កម្ពុជា​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​ទាហាន​ថៃ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​អត់​ធ្មត់​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​​គ្នា​ដ៏​បង្ហូរ​ឈាម​នា​ពេល​ចុង​ក្រោយ​នេះ។
ដំណើរ​វិវត្តន៍​ចុង​ក្រោយ​នេះ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​វាយ​ប្រយុទ្ធ​​គ្នា​រវាង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ទ្រង់​ទ្រាយ​កាន់​ធំ​ជាង​មុន​ទៅ​ទៀត រហូត​ដល់​កាំភ្លើង​ធំ​ចម្រុះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​សមរភូមិ។

មន្ត្រី​យោធា​កម្ពុជា ប្រាប់​ថា ប្រទេស​កម្ពុជា​បាន​អត់​ធ្មត់​នឹង​ការ​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​ទាហាន​ថៃ​អស់​រយៈ​ពេល​ ៤​ថ្ងៃ​មក​ហើយ។
សាក្សី​នៅ​ឯ​ស្រុក​បន្ទាយអំពិល​ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា រថយន្ត​ផ្ទុក​កាំជ្រូច​ហ្វូង​ ៤០​កាណុង បាន​វិល​ត្រឡប់​មក​ដល់​មូលដ្ឋាន​យោធា​​វិញ​ហើយ ក្រោយ​ពី​​បាន​បើក​ការ​វាយ​ប្រហារ​មួយ​ឈុត​លើ​ទាហាន​ថៃ។
ជា​លទ្ធផល ការ​វាយ​ប្រហារ​ដោយ​កាំជ្រូច​ហ្វូង​របស់​ទាហាន​កម្ពុជា ត្រូវ​បាន​​មន្ត្រី​យោធា​កម្ពុជា​អះ​អាង​ថា បាន​ចំ​គោល​ដៅ​របស់​ខ្មាំង​សត្រូវ​យ៉ាង​ល្អ៕

No comments:

Post a Comment