ទីភ្នាក់ងារសារព័ត៌មាន INTERFAX របស់រុស្ស៊ី រាយការណ៍ថា កងនាវាចរណ៍ភាគខាងជើងរបស់រុស្ស៊ី កាលពីថ្ងៃទី២៦ មេសា បាន បាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលបាលីស្ទីកអន្តរទ្វីបថ្មីឈ្មោះ SINEVA ចេញពីនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រ IEKATERINBOURG ក្នុងសមុទ្របារ៉ែន ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីវរសេនីយ៍ឯកអ៊ីហ្គ័រ កូណា ឆេនកូវ គូសបញ្ជាក់ថា មីស៊ីល SINEVA ត្រូវបានបាញ់ចេញពីនាវា
មុជទឹក IEKATERINBOURG និងថាក្បាលគ្រាប់ទាំងឡាយរបស់មីស៊ីលនេះបានទៅដល់គោលដៅនៅ KOURA នាចុងខាងកើតបំផុតនៃឧបទ្វីបកាមឆាត់កាតាមម៉ោងដែលបានគ្រោងទុក ។ លោកកូណា ឆេនកូវ ថ្លែងថា ការសាកល្បងនេះគឺក្នុងគោលបំណងមើលប្រសិទ្ធភាពរបស់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កងម៉ារីនរុស្ស៊ី ។
មីស៊ីល RSM-54 SINEVA ជាមីស៊ីលបាលីស្ទីកអន្តរទ្វីបជំនាន់ទី៣ដែលដាក់ឱ្យប្រើប្រាស់ក្នុងកងម៉ារីនរុស្ស៊ីកាលពីខែកក្កដា ឆ្នាំ ២០០៧ ។ មីស៊ីលនេះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរពី៤ ទៅ១០គ្រាប់ ។ មីស៊ីលនេះមានបណ្តោយប្រវែង១៥ម៉ែត្រ និងមានវិជ្ជមាន១,៩ម៉ែត្រ អាចបាញ់ចេញពីនាវាមុជទឹកដែលស្ថិតក្នុងទឹកជម្រៅជាង៥០ម៉ែត្រ ។ កាលពីខែតុលាកន្លងមកនេះ កងនាវាចរណ៍ភាគខាងជើងរុស្ស៊ី បានបាញ់សាកល្បងមីស៊ីល SINEVA ចេញពីនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ K-117 BRYANSK ក្នុងសមុទ្របារ៉ែន ៕
No comments:
Post a Comment