រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ឆ្នាំ២០១១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃសហភាពមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងធ្វើសវនាការនៅវិមានរដ្ឋសភា បន្ទាប់ពីលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០១១ កន្លងមក។
-----------------------------------------------------------------------------------------------------------------------------------
លទ្ធផលផ្លូវការរវាងមេទ័ពទាំង២ភាគីគឺឈប់បាញ់គ្នាចាប់ពេលនេះតទៅ និងឯកភាពគ្នា៦ចំណុច
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចេញផ្សាយនៅវេលាម៉ោង២រសៀលនេះបានបង្ហាញថា វេលាម៉ោង១០និង៣០នាទីរហូតដល់ម៉ោង១២និង១៥នាទីថ្ងៃទី២៨ មេសា ២០១១ នេះ ជំនួបចរចានៅច្រកអូរស្មាច់ លោកឧត្តមសេនីយ៍ទោជា ម៉ន មេបញ្ជាការយោធភូមិភាគ៤កម្ពុជា ជាមួយលោកឧត្តមសេនីយ៍សុវត្ថិឆៃ សាមុតសាខន មេបញ្ជាការភូមិភាគ២របស់ថៃ និងលោកឧត្តមសេនីយ៍វ៉ា វ៉ាលីត មេបញ្ជាការកងពលថ្មើរជើរលេខ៦ថៃ។
-----------------------------------------------------------------------------------------------------------------------------------
មកដល់ម៉ោង៣រសៀលនេះ សមរភូមិព្រំដែនខេត្តឧត្តរមានជ័យមិនមានឮស្នូរកាំ ភ្លើងទៀតទេ
ឧត្តរមានជ័យ ៖ ស្នូរកាំភ្លើងវាយប្រយុទ្ធគ្នារវាងកងទាហានកម្ពុជា និងកងទាហានសៀមដែលធ្លាប់តែលាន់ឮកក្រើកព្រៃពេញសមរភូមិរយៈពេល៧ថ្ងៃមកហើយនេះ បានស្ងប់ស្ងាត់មែនទែនហើយ ចាប់ពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ មេសា ២០១១ បន្ទាប់ពីមានជំនួបចរចាស្វែងរកការឈប់បាញ់រវាងមេទ័ពភូមិភាគរបស់កម្ពុជា និងសៀមរួចមក ។
-----------------------------------------------------------------------------------------------------------------------------------
មេទ័ពកម្ពុជា និងថៃកំពុងជួបចរចាគ្នា ខណៈស្នូរកាំភ្លើងហាក់ថមថយខ្លះ
ឧត្តរមានជ័យ៖ ប្រភពពីមន្ត្រីយោធាកម្ពុជា បានឲ្យដឹងថា មេទ័ពកម្ពុជា និងថៃ នៅសមរភូមិទិសខេត្តឧត្តរមានជ័យ កំពុងជួបចរចាគ្នា ដើម្បីស្តារឡើងវិញនូវសន្តិភាពនៅក្នុងតំបន់ព្រំដែន បន្ទាប់ពីភាគីទាំងពីរបានវាយប្រយុទ្ធគ្នាយ៉ាងក្រពុលមុខឈានដល់ថ្ងៃទី៧នេះ។
-----------------------------------------------------------------------------------------------------------------------------------
ឆាកប្រយុទ្ធគ្នាបានចាប់ផ្តើមមុនពេលអរុណរះសៀមបាញ់ធ្លាយដល់ក្រុងសំរោង និងចូលដីកម្ពុជា៣០គីឡូម៉ែត្រ
ឧត្តរមានជ័យ ៖ ការវាយប្រយុទ្ធគ្នាបានចាប់ផ្តើមយ៉ាងគំហុកជាបន្តទៀត មុនពេលអរុណរះរវាងកងទាហានកម្ពុជា និងកងទាហានសៀមកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រចេញពីតំបន់ប្រាសាទតាក្របី ឆ្ពោះទៅតំបន់ប្រាសាទតាមាន់ធំ នៅវេលាម៉ោង៥និង២០នាទីភ្លឺថ្ងៃទី២៨ មេសា ២០១១ ដែលមកដល់ពេលនេះគឺជាថ្ងៃទី៧ហើយនៃការប្រយុទ្ធគ្នាដ៏ស្វិតស្វាញជាប់ៗគ្នា ។
-----------------------------------------------------------------------------------------------------------------------------------
នាយករដ្ឋមន្រ្តីកម្ពុជា ការឈ្លានពានរបស់សៀមនឹងត្រូវលើកឡើងនៅកិច្ចប្រជុំកំពូលអាស៊ាន
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សូមបណ្តាបក្សនយោបាយនានា អង្គការក្រៅរដ្ឋាភិបាលនិងមជ្ឈដ្ឋាននានាត្រូវបែងចែកគ្នាឱ្យដាច់ ។ ក្របខណ្ឌតំបន់ប្រាសាទព្រះវិហារ ចូលក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាស៊ានហើយ ។
-----------------------------------------------------------------------------------------------------------------------------------
ឃ្លាំងលក់គ្រឿងបន្លាស់ និងគ្រឿងរថយន្តកាប់សាច់៣ឃ្លាំងជាប់ៗគ្នាត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
រាជធានីភ្នំពេញ ៖ ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងទិញ-លក់រថយន្តកាប់សាច់៣ឃ្លាំងជាប់ៗគ្នាត្រូវអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយញ៉ាំងឱ្យលឺសំឡេងរញៀវខ្ញៀវខ្ញារប្រកូកប្រកាសនូវពាក្យជួយ ផងៗ! ឡូកឡំជាមួយនឹងសំឡេងរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ច ស៊ីរ៉ែនលាន់រន្ថើនគួរឱ្យតក់ស្លុតកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៧ មេសា ២០១១ លើអគារឃ្លាំងដែលមានយីហោលេខ៩៩ ស្ថិតក្នុងដីឡូលេខ១៧ ABC ផ្លូវលេខ២២៣ កែងផ្លូវលេខ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
-----------------------------------------------------------------------------------------------------------------------------------
មន្ត្រីនាំពាក្យ៖ ឧក្រិដ្ឋកម្មសង្គ្រាមថៃបង្ខំឲ្យពលរដ្ឋកម្ពុជាជាង៣ម៉ឺននាក់គ្មានជម្រក
ភ្នំពេញ៖ ប្រទេសកម្ពុជា បានចាត់ទុកការវាយប្រហាររបស់ទាហានថៃមកលើទឹកដីរបស់ខ្លួន ជាឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងមនុស្សជាតិ ដែលបានបង្ខំឲ្យមនុស្សជាង ៣ម៉ឺននាក់ ភៀសខ្លួនចេញលំនៅដ្ឋានរបស់ពួកគេ។
-----------------------------------------------------------------------------------------------------------------------------------
ផ្ទុះមីន១គ្រាប់នៅចំណុចវាលឥន្ទ្រីយ៍ ខណៈព្រំដែនឧត្តរមានជ័យស្ងប់ស្ងាត់ស្នូរកាំភ្លើង
ព្រះវិហារ៖ មន្ត្រីយោធាកម្ពុជាប្រចាំនៅព្រំដែនជួរមុខក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា មីនមួយគ្រាប់បានផ្ទុះនៅវេលាម៉ោង ៥:១០នាទីល្ងាចនេះ នៅចំណុចវាលឥន្ទ្រីយ៍ ជិតប្រាសាទព្រះវិហារចំណាស់ ៩០០ឆ្នាំរបស់កម្ពុជា ខណៈស្នូរកាំភ្លើងគ្រប់ធុននៅតំបន់ប្រាសាទតាមាន់ និងតាក្របី បានស្ងប់ស្ងាត់ហើយមកដល់ល្ងាចនេះ។
-----------------------------------------------------------------------------------------------------------------------------------
តួលេខបណ្តោះអាសន្ន ទាហានកម្ពុជាស្លាប់១០នាក់ របួស២៥នាក់ ពុលផ្សែង១២នាក់ ចំណែកទាហានសៀមស្លាប់ និងរបួសច្រើនរយនាក់
ឧត្តរមានជ័យ ៖ យោងតាមតួលេខជាជំហានៗពីមន្ត្រីយោធាដែលឈរជើងនៅខ្សែត្រៀមជួរមុខបានឱ្យដឹងថា ការប្រយុទ្ធគ្នារយៈពេល៤ថ្ងៃនៅសមរភូមិប្រាសាទតាក្របី និងសមរភូមិប្រាសាទតាមាន់ធំ ទាហានសៀមស្លាប់កើនដល់២៦នាក់ និងរបួសជាង៤០នាក់ ចំណែកទាហានកម្ពុជាស្លាប់៧នាក់ និងរបួស១០នាក់ ប៉ុន្តែមកដល់រសៀលថ្ងៃទី២៦ មេសា ២០១១ ខណៈទាហានកម្ពុជាបានបាញ់កាំភ្លើងធុនធ្ងន់តបវិញ ជាពិសេសកាំជ្រួច BM-21 នោះ បណ្តាលឱ្យទាហានសៀមស្លាប់ និងរបួសច្រើនរយនាក់ ចោលខ្មោចពាសវាល ពាសកាលពេញព្រៃ...។
-------------------------------------------------------------------------------------------------------------
ការវាយប្រយុទ្ធគ្នា ទើបតែស្ងាត់នៅម៉ោង៨ព្រឹកនេះ បាញ់ចំគោលដៅទាហានសៀម៣០កន្លែង បណ្តាលឱ្យស្លាប់ និងរបួសច្រើនរយនាក់
ឧត្តរមានជ័យ ៖ ការវាយប្រយុទ្ធគ្នាដោយអាវុធធុនធ្ងន់ និងស្រាល រវាងកងទ័ពកម្ពុជា និងសៀម នៅតំបន់ប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់ធំ បានអូសបន្លាយតាំងពីរសៀលថ្ងៃទី២៦ មេសា ២០១១ រហូតដល់ព្រឹកម៉ោងជាង៦ថ្ងៃទី២៧ មេសា ២០១១ គេនៅឮស្នូរគ្រាប់ផ្លោងនិងកាំភ្លើងដៃនៅឡើយ ប៉ុន្តែចូលដល់ម៉ោង៨ព្រឹកថ្ងៃដដែលនេះឃើញថា គ្រាប់កាំភ្លើងហាក់ស្ងាត់បន្តិចវិញ ។
-----------------------------------------------------------------------------------------------------------------------------------
រដ្ឋមន្ត្រីការពារប្រទេសសៀម លុបចោលជំនួបចរចានៅភ្នំពេញជាមួយឧបនាយករដ្ឋមន្រ្តី ទៀ បាញ់
តាមប្រភពព័ត៌មានពីបណ្តាញផ្សព្វផ្សាយផ្សេងៗរបស់ថៃបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិថៃ លោកប្រាវីត វង្សសូវ៉ាន់ បានលុបចោលដំណើរមកចរចាលើបទឈប់បាញ់ជាមួយលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ នៅរាជធានីភ្នំពេញវិញហើយ ដែលតាមគម្រោងនឹងត្រូវធ្វើនៅថ្ងៃពុធនេះ ។
-----------------------------------------------------------------------------------------------------------------------------------
ស្នូរកាំភ្លើងស្ងាត់ហើយនៅភ្នំទ្រព្យ បន្ទាប់ពីទាហានសៀមបាញ់ចូលកម្ពុជាមុនដោយយល់ច្រឡំពីសំឡេងផ្ទុះរបស់យន្តហោះ F-16
ព្រះវិហារ ៖ ស្នូរកាំភ្លើងហាក់ស្ងាត់មែនទែន ហើយបន្ទាប់ពីមេទ័ពសៀមប្រចាំខ្សែត្រៀមទល់មុខគ្នានឹងទាហានកម្ពុជាបានសុំចរចាបញ្ឈប់ការផ្ទុះអាវុធដោយសារតែមានការយល់ច្រឡំពីសំឡេងផ្ទុះពីលើយន្តហោះ F-16 របស់សៀម ដែលហោះកាត់តំបន់ភ្នំទ្រព្យឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យ ។
----------------------------------------------------------------------------------------------------------------------------------
កាំជ្រួចប្រតិកម្ម និងគ្រាប់បែកផ្សែងពុលចាប់ផ្តើមប្រើប្រឆាំងគ្នានៅតំបន់ប្រាសាទតាមាន់ធំ
ឧត្តរមានជ័យ ៖ មកដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២៦ មេសា ២០១១ ការវាយប្រយុទ្ធគ្នាដោយកាំភ្លើងធុនធ្ងន់ និងស្រាល នៅមិនទាន់ស្ងាត់សូរនៅឡើយទេ គឺ ការបាញ់មានការញ័ររង្គើខ្លាំងជាងកាលពីប៉ុន្មានថ្ងៃមុនទៅទៀត...។
-----------------------------------------------------------------------------------------------------------------------------------
អគ្គិសនីក្រុងសំរោងត្រូវបានកាត់ផ្តាច់ ខណៈថៃបន្តផ្លោងកាំភ្លើងធំដាក់កម្ពុជា
ឧត្តរមានជ័យ៖ពលរដ្ឋកម្ពុជានៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បាននិយាយថា បណ្តាញអគ្គិសនីនៅក្នុងក្រុងមួយនេះ ត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅល្ងាចម៉ោងប្រហែល ៦:៣០នាទីថ្ងៃអង្គារនេះខណៈទាហានថៃនៅបន្តផ្លោងគ្រាប់កាំភ្លើងធំយ៉ាងខ្លាំងក្លាចូលជ្រៅមកក្នុងទឹកដីកម្ពុជា។
-----------------------------------------------------------------------------------------------------------------------------------
ស្នូរកាំភ្លើងធុនធំគ្រប់ប្រភេទនៅបន្តលាន់រំពងពេញស្រុកបន្ទាយអំបិល
ឧត្តរមានជ័យ៖ ស្នូរអាវុធធុនចម្រុះ កំពុងតែលាន់ឮពាសពេញស្រុកបន្ទាយអំបិល នៃខេត្តឧត្តរមានជ័យ ដោយសារតែទាហានថៃបានបាញ់កាំភ្លើងធំប្រភេទ ១៥៥មីល្លីម៉ែត្រ ចូលមកជ្រៅក្នុងទឹកដីកម្ពុជា នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមនៅវេលាម៉ោងជាង ៦ល្ងាចនេះ។
-----------------------------------------------------------------------------------------------------------------------------------
ថៃស្នើសុំចរចាជាមួយកម្ពុជាដើម្បីទម្លាយភាពទាល់ច្រកផ្នែកយោធា
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បាននិយាយថា រដ្ឋមន្ត្រីការពារជាតិថៃ ប្រាវីត វង្សសុវណ្ណ បានស្នើសុំជួបចរចាជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បន្ទាប់ពីប្រទេសទាំងពីរបានជាប់ផុងនៅក្នុងការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមអស់រយៈពេល ៥ថ្ងៃមកនេះ។
-----------------------------------------------------------------------------------------------------------------------------------
ស្នូរកាំភ្លើងធុនធំគ្រប់ប្រភេទលាន់រំពងស្រុកបន្ទាយអំបិល
ឧត្តរមានជ័យ៖ ស្នូរអាវុធធុនចម្រុះ កំពុងតែលាន់ឮពាសពេញស្រុកបន្ទាយអំបិល នៃខេត្តឧត្តរមានជ័យ ដោយសារតែទាហានថៃបានបាញ់កាំភ្លើងធំប្រភេទ ១៥៥មីល្លីម៉ែត្រ ចូលមកជ្រៅក្នុងទឹកដីកម្ពុជា នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមនៅវេលាម៉ោងជាង ៥ល្ងាចនេះ។
-----------------------------------------------------------------------------------------------------------------------------------
ថៃសើរើឡើងវិញទំនាក់ទំនងភ្នំពេញ-បាងកក
បាងកក៖ សេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតថៃ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា នៅថ្ងៃអង្គារនេះ បានណែនាំឲ្យរដ្ឋមន្ត្រីរបស់ខ្លួនទាំងអស់សើរើឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលរាជធានីភ្នំពេញ នៅក្នុងគ្រប់វិស័យ បន្ទាប់ពីកើតមានការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតនៅក្នុងរយៈពេល ៥ថ្ងៃមកនេះ រវាងប្រទេសទាំងពីរនេះ។
-----------------------------------------------------------------------------------------------------------------------------------
ក្រុមទាហានល្មោភសង្គ្រាមថៃចង់ចូលសមរភូមិប្រយុទ្ធ
បាងកក៖ សេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតថា ក្រុមយោធាល្មោភសង្គ្រាមមួយកងធំរបស់ប្រទេសថៃ បានបង្ហាញចេតនាចូលប្រយុទ្ធ និងគាំទ្រចេតនាអាក្រក់របស់មេទ័ពថៃ ប្រយុទ្ធ ចាន់អូចា។
-----------------------------------------------------------------------------------------------------------------------------------
កាំជ្រូចហ្វូងវិលមកដល់មូលដ្ឋានវិញក្រោយវាយប្រហារមួយប្រាវលើថៃ
ឧត្តរមានជ័យ៖ ប្រភពមន្ត្រីយោធាកម្ពុជាប្រចាំសមរភូមិ បានឲ្យដឹងថា កាំជ្រូចហ្វូងប្រភេទ BM21 ត្រូវបានទាហានកម្ពុជាវាយប្រហារយ៉ាងសន្ធាប់ទៅលើទាហានថៃ បន្ទាប់ពីប្រទេសកម្ពុជាបានអត់ធ្មត់អស់រយៈពេល ៤ថ្ងៃមកហើយ នៅក្នុងការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមនាពេលចុងក្រោយនេះ។