ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ា រាយការណ៍កាលពីថ្ងៃទី២៧ មេសា ថា សហភាពអាហ្វ្រិកបានអំពាវនាវដល់អូតង់ឱ្យបញ្ចប់ការវាយប្រហារតាមអាកាសដែលសំដៅលើបណ្តាមេដឹកនាំលីប៊ី បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី២៥ មេសា កន្លងមកនេះ លើការិយាល័យរបស់មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វីនៅក្រុងទ្រីប៉ូលីមក ។
កាលពីថ្ងៃទី២៦ មេសា ប្រទេសលីប៊ី បានស្នើដល់សហភាពអាហ្វ្រិកឱ្យរៀបចំកិច្ចប្រជុំកំពូលមួយជាបន្ទាន់ ដើម្បីពិភាក្សាពីមធ្យោបាយទាំងឡាយសំដៅបញ្ឈប់ការវាយប្រហារតាមអាកាសរបស់អូតង់ ។
បណ្តាតំណាងរបស់កុលសម្ព័ន្ធចំនួន៦១ក្នុងទូទាំងប្រទេសលីប៊ីថ្លែងកាលពីថ្ងៃទី២៦ មេសា ថា ពួកគេចង់បង្កើតប្រទេសលីប៊ីរួបរួមមួយក្រោយការលាលែងរបស់លោកកាដាហ្វី ៕

No comments:
Post a Comment