USA ៖សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២៦ មេសា កន្លងមក បានសម្រេចអនុម័តផ្តល់ជំនួយ២៥លានដុល្លារអាេមរិក ទៅឱ្យក្រុមប្រឆាំងលីប៊ី។
ក្នុងអនុស្សរណៈមួយដែលផ្ញើជូនរដ្ឋមន្ត្រីការបរទេស លោកស្រីហ៊ីល ឡារី គ្លីនតុន និងរដ្ឋមន្ត្រីការពារប្រទេសលោករ៉ូប៊ែត ហ្គេត លោកអូបាម៉ា បានណែនាំឱ្យផ្តល់ជំនួយក្នុងរូបភាពជារបស់ប្រើប្រាស់ដែលមិនប៉ះពាល់ដល់ជីវិត ដើម្បីគាំទ្រដៃគូរដ្ឋាភិបាលអាេមរិកដ៏សំខាន់នៅលីប៊ីគឺក្រុមប្រឹក្សាបណ្តោះអាសន្នជាតិរបស់ក្រុមប្រឆាំងលីប៊ី ។
ស្ថិតក្រោមអនុស្សរណៈនេះជំនួយនោះនឹងត្រូវប្រើប្រាស់ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិល និងតំបន់ដែលមានជនស៊ីវិលយ៉ាងច្រើនកំពុងស្ថិតក្រោមការគំរាមវាយប្រហារនៅលីប៊ី។
មន្ត្រីអាមេរិកនានានិយាយថា កញ្ចប់ជំនួយនោះនឹងរាប់បញ្ចូលទាំងរថយន្ត រថយន្តពេទ្យ គ្រឿងបរិក្ខារពេទ្យ វិទ្យុ និងចំណីអាហារជាដើម៕
No comments:
Post a Comment