Wednesday, April 27, 2011

កង​កម្លាំង​​លោកកាដាហ្វី ​វាយប្រហារ​​​កំពង់ផែ​សំខាន់របស់​ក្រុងមីស្ត្រា​តា​

កង​កម្លាំងដែល​​មានភក្តីភាព​ចំពោះ​​​មេ​ដឹក​នាំ​ផ្តាច់ការ​​លីប៊ី លោកមូអាម៉ា កាដាហ្វី ​កាលពីថ្ងៃ​ទី​២៦ មេសា ​កន្លង​មក បាន​បើក​ការ​វាយ​ប្រហារ​​​​ប្រឆាំង​កំពង់ផែ​​ដ៏សំខាន់នៅ​ក្នុងទីក្រុង​មីស្ត្រា​តា​ ដែលត្រូវ​ឡោមព័ទ្ធ​​​របស់លីប៊ី ។ ការ​វាយប្រហារ​​នោះធ្វើឡើង​ដោយ​គ្រាប់រ៉ុក្កែត ​បណ្តាល​​ឱ្យ​របួស​ជនភៀសខ្លួន​ជាច្រើន​នាក់ និង​បង្ខំ​ឱ្យ​​​នាវា​ដឹក​ជំនួយ​មនុស្ស​​​ធម៌​ចេញ​ទៅ​កណ្តាល​​សមុទ្រ

អ្នក​យកព័ត៌​មាន​​​​​ឱ្យទីភ្នាក់​ងារ​​​ព័ត៌មានបារាំង AFP ម្នាក់និយាយ​ថា រ៉ុក្កែត​ជា​ច្រើន​គ្រាប់​​​បានធ្លាក់​​ត្រូវ​កំពង់ផែ​​នោះមាន​ចម្ងាយ​​​១២​គីឡូម៉ែត្រ ​​​ភាគខាង​កើតទីក្រុង​​​​មីស្ត្រា​តា ​​ហើយនាវា​ដឹក​​​ជំនួយ​មនុស្សធម៌​​របស់អង្គការ​​​អន្តរជាតិ​សម្រាប់ជន​ចំណាកស្រុក (IOM) ដែលមក​ជួយសង្គ្រោះ​ជនភៀសខ្លួន​​ចត​នៅ​កណ្តាល​សមុទ្រ ។​
ការវាយប្រហារ​​​ដោយរ៉ុក្កែត​​នោះ​​​​របស់កង​កម្លាំង​​លោកកាដាហ្វី ​ធ្វើឡើង​​ក្រោយពី​​មានការ​ប្រយុទ្ធ​​​គ្នា​មួយដែល​ពួក​ឧទ្ទាម​​វាយរុញ​ច្រា​​​កង​កម្លាំង​​របស់លោកកាដាហ្វី ​ឱ្យចេញពីទីក្រុង​មីស្ត្រាតា​ តែ​ទោះបី​យ៉ាង​នេះក្តី​​​បុរស​​ខ្លាំងលីប៊ី ​លោកកា​ដាហ្វី ​នៅ​តែ​ផ្គើន​ដាក់​​​កង​កម្លាំង​​​អង្គការ​​អូតង់ ដែល​វាយកម្ទេច​​ទីតាំង​​របស់លោក​។​
ក្រុមប្រឹក្សា​​បណ្តោះអាសន្ន​​​ជាតិ (TNC) របស់ក្រុមប្រ​ឆាំងលីប៊ីនៅ​ក្នុង​​​​​ទីក្រុងបេន​​ហ្គាហ្ស៊ី ​​និយាយ​ថា ​ពួក​ឧទ្ទាម​​នៅ​គ្រប់​​​គ្រង​ទីក្រុង​កំពង់​ផែ​​មីស្ត្រាតា​​នៅឡើយ ទោះ​បីជា​ក្រុង​នេះ​​​ត្រូវ​ឡោមព័ទ្ធ​​ដោយកង​កម្លាំង​​របស់​លោក​​កាដាហ្វី​ក៏ដោយ ។ អ្នកនាំពាក្យ​របស់ TNC បានប្រាប់ AFP ថា ស្ថាន​ការណ៍​​​នៅ​ក្នុងទីក្រុង​​មីស្ត្រាតា នៅ​មានសភាព​ធ្ងន់ធ្ងរ​​នៅ​ឡើយ​ ហើយ​ពួក​បដិ​វត្ត​​ន៍​និយមនៅ​កាន់​​កាប់​​ទី​ក្រុង​នេះ ប៉ុន្តែ​​ត្រូវ​​ឡោម​ព័ទ្ធ​​​ដោយ​កង​កម្លាំង​​​របស់លោកកាដាហ្វី ដែល​​​រង​ការ​ទម្លាក់​គ្រាប់​​បែក​។​
ទីក្រុង​​កំពង់ផែ​មីស្ត្រាតា​ពេលនេះនៅតែ​ត្រូវឡោមព័ទ្ធដោយ​​​កង​កម្លាំង​​ស្ម័គ្រ​​ស្លាប់​របស់​លោកកាដាហ្វី ​​នៅភាគខា​ងត្បូង ភាគខាង​កើត និ​ងភាគ​ខាងលិច ហើយ​គេ​អាច​​ចេញពីក្រុង​នេះ​​បាន​​តាម​ផ្លូវ​ទឹកប៉ុណ្ណោះ ​ចំណែកព្រលាន​យន្ត​ហោះ​​​​ដែលរង​ការ​ខូចខាត​​យ៉ាងធ្ងន់ធ្ងរកាន់កាប់​ដោយ​​​​កង​កម្លាំង​​របស់លោកកាដាហ្វី ៕​

No comments:

Post a Comment