គេហទំព័រ MCOT របស់ថៃ ជាភាសាអង់គ្លេស នៅថ្ងៃទី៥ ឧសភា ផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា កាលពីថ្ងៃទី៥ ឧសភា នោះ បានថ្លែងអះអាងបញ្ជាក់សាជាថ្មីម្តងទៀតថា រដ្ឋាភិបាលរបស់លោកនឹងមិនផ្តល់សច្ចាប័នលើឯកសារសម្រាប់វត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជាឡើយ ប្រសិនបើកម្ពុជានៅមិនទាន់កងទ័ពពីតំបន់នោះនៅឡើយ ។ លោកអាប់ភីស៊ីត បានបង្ហាញពីគោលជំហរបស់លោកជាថ្មីទាក់ទិនទៅនឹងបញ្ហាវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅពេលដែលប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្នមានតួនាទីជាប្រធានអាស៊ានស្នើបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅកាន់តំបន់ព្រំដែនមានជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុធម្តងហើយម្តងទៀត រវាងកងទ័ពប្រទេសទាំងពីរនៅតំបន់ព្រំដែន។
Thursday, May 5, 2011
Wednesday, May 4, 2011
អនុមេដឹកនាំអង្គការអាល់កៃដាជំរុញអោយអ្នកកាន់សាសនាអ៊ីស្លាមកម្ទេចសហរដ្ឋអាមេរិកk
មេដឹកនាំកំពូលបន្ទាប់ពីអូសាម៉ា ប៊ីនឡាឌិន របស់អង្គការអាល់កៃដា គឺលោកអៃមែន អាល់ សាវ៉ារី បានបង្ហាញខ្លួនតាមខ្សែអាត់វីដេអូមួយ កាលពីថ្ងៃច័ន្ទ ដោយជំរុញអោយអ្នកកាន់សាសនាអ៊ីស្លាម នៅជុំវិញពិភពលោក ក្រោកឡើងប្រយុទ្ធប្រឆាំងជាមួយអង្គការណាតូ និងសហរដ្ឋអាមេរិក ដែលកំពុងឈ្លានពាន និងវាយប្រហារយកប្រេងឥន្ធនៈក្នុងប្រទេសលីប៊ី។
Tuesday, May 3, 2011
ទីប្រឹក្សាលោក អូបាម៉ា ខ្វែងគំនិតគ្នាលើប្រតិបត្តិការវាយឆ្មក់សម្លាប់ ប៊ីនឡាដិន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានរៀបចំនូវកិច្ចប្រជុំដ៏សំខាន់មួយកាលពីសប្តាហ៍មុន ដែលនៅក្នុងកិច្ចប្រជុំនោះ ទីប្រឹក្សារបស់លោកបានពិភាក្សាគ្នាអំពីជម្រើស ៣ សម្រាប់ដោះស្រាយព័ត៌មានសម្ងាត់បំផុត ស្តីពីគេហដ្ឋានដ៏ទំនើបមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន ជាទីដែលពួកគេគិតថា អូសាម៉ា ប៊ីនឡាដិន អាចកំពុងលាក់ខ្លួននៅទីនោះ។
ប្រមុខអាល់កៃដា ត្រូវសម្លាប់ អាល់កៃដា អត្ថិភាពជាមួយច្រើនក្រុម
· អូសាម៉ា ប៊ិន ឡាឌីន ត្រូវបានសម្លាប់ និងទម្លាក់សពក្នុងសមុទ្រ
· ប្រតិកម្មពីពិភពអ៊ីស្លាម និងព័ត៌មានចម្រូងចម្រាស
· សម្ព័ន្ធមិត្តគ្មានទំនុកចិត្ត? ការវិវត្តន៍នៃទំនាក់ទំនងប៉ាគីស្ថាន-សហរដ្ឋអាមេរិក
· អាល់កៃអ៊ីដា ក្រោយ អូសាម៉ា ប៊ិន ឡាឌិន និងការចាំបាច់កែសំរួលគោលនយោបាយ
ថ្ងៃ ១១ កញ្ញា ២០០១ ឈ្មោះ អូសាម៉ា ប៊ិន ឡាឌីន ស្រាប់តែមានភាពល្បីល្បាញ សឹងតែអ្នកណាក៏ស្គាល់ហូរហែមក ដោយសារព័ត៌មានលោកខាងលិចជាពិសេស លើកមករៀបរាប់ថាជាប្រមុខនៃអង្គការអ៊ីស្លាម អាល់កៃអ៊ីដា ដែលសហរដ្ឋអាមេរិកកំណត់ថា កាលពីថ្ងៃនោះ បានធ្វើសកម្មភាពភេរវកម្មប្លន់ពង្វាងផ្លូវយន្តហោះពាណិជ្ជកម្ម និងវាយលុកអត្តឃាតទៅលើបេះដូងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោកនៅទីក្រុងញូយ៉ក។ ជិត ១០ ឆ្នាំក្រោយ ថ្ងៃ ០២ ឧសភា ២០១១ អូសាម៉ា ប៊ិន ឡាឌីន ដដែល ត្រូវបានសហរដ្ឋអាមេរិកប្រកាសថាបានបាញ់អោយស្លាប់ក្នុងប្រតិបត្តិការមួយលើទឹកដីប៉ាគីស្ថាន។
Subscribe to:
Posts (Atom)