Thursday, April 28, 2011

កម្ពុជា​ប្រាប់​អ្នក​ការ​ទូត​ថ្មីរបស់​​ភូមា​ថា «ពួកថៃឈ្លាន​ពាន​កម្ពុជា​តែ​បំភាន់​អន្តរជាតិ​​ថា កម្ពុជា​ឈ្លាន​ពាន​ថៃ​​ទៅវិញ»


សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានអនុ​ញ្ញាត​ឲ្យលោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃ​សហភាព​មីយ៉ាន់​ម៉ា ចូល​ជួប​សម្ដែង​ការគួរសម និង​ធ្វើសវនាការនៅវិមានរដ្ឋសភា
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ឆ្នាំ២០១១ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានអនុ​ញ្ញាត​ឲ្យលោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃ​សហភាព​មីយ៉ាន់​ម៉ា ចូល​ជួប​សម្ដែង​ការគួរសម និង​ធ្វើសវនាការនៅវិមានរដ្ឋសភា បន្ទាប់​ពី​លោក​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាពនៃសហភាព​មីយ៉ាន់​ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី​២២ មីនា ឆ្នាំ២០១១ កន្លងមក។

លទ្ធ​ផល​​ផ្លូវ​ការ​​រវាង​មេ​ទ័ព​​ទាំង​​២​ភាគី​​​គឺឈប់បាញ់​​គ្នា​ចាប់​ពេល​នេះ​តទៅ​ និងឯក​ភាព​​គ្នា​​៦ចំណុច​


រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តី​ប្រកាសព័ត៌​មាន​​​របស់អ្នក​​នាំពាក្យ​​ក្រសួងការពារ​ជាតិ​កម្ពុជាចេញ​​​ផ្សាយនៅ​វេលាម៉ោង​​​២​រសៀល​នេះ​​​បានបង្ហាញថា ​​វេលាម៉ោង​​​១០​និង​​​​៣០​នាទី​​​រហូត​ដល់ម៉ោង​​​១២​និង​​១៥នាទីថ្ងៃទី​​២៨ មេសា ​​២០១១ នេះ​ ជំនួបចរចា​​នៅច្រកអូរ​ស្មាច់​ លោក​​ឧត្តមសេនីយ៍​​ទោជា​ ម៉ន ​​មេបញ្ជា​ការ​​យោធ​​ភូមិ​ភាគ​​​៤​កម្ពុជា ​ជាមួយលោក​ឧត្តម​​សេនីយ៍​​​​សុវត្ថិ​ឆៃ ​សាមុត​​សាខន ​មេបញ្ជា​ការ​​​​ភូមិ​​ភាគ​​២​របស់ថៃ និង​លោក​ឧត្តមសេនីយ៍​​​​វ៉ា វ៉ាលីត មេ​បញ្ជាការ​​​កងពលថ្មើរជើរ​​​លេខ​​៦ថៃ។

អាមេរិក​ថា​នឹង​​មិនលូកដៃ​​ក្នុង​ជម្លោះ​ព្រំដែនកម្ពុជា​​​-ថៃ​​


​សហរដ្ឋអាមេរិកកាលពីថ្ងៃទី​​២៨ មេសា ​បានទទូច​ដល់​ប្រទេសថៃ និងប្រទេស​កម្ពុជា ​ឱ្យអត់​​ធ្មត់​ចំពោះ​​​គ្នាទៅវិញទៅមក ​​ក្រោយពី​​ការប៉ះ​ទង្គិចគ្នា​​​ដោយ​អាវុធជាថ្មី​​រវាង​កងទ័ព​​​ប្រទេសទាំង​​២​​នៅ​តំបន់​ព្រំដែន​​​រយៈ​ពេល​​៧​ថ្ងៃ​ជាប់​ៗ​​គ្នា បណ្តាល​ឱ្យស្លាប់​​​ទាហានទាំង​សង​ខាង​ជា​ច្រើន​​នាក់ ហើយ​បាន​ទទូចដល់​ប្រទេសទាំង​​២​​ឱ្យ​​​ដោះស្រាយ​ជម្លោះ​​ព្រំដែន​តាមរយៈ​ការ​ចរចា​ដោយ​សន្តិវិធី ។​
ការទទូច​​នេះ​របស់​សហរដ្ឋអាមេរិក​​ត្រូវ​បានលើកឡើង​​ដោយ​ឯកអគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​​ប្រទេសថៃ ​លោកស្រី​ Kristie Anne Kenney នៅពេលលោកជំទាវ​​ជួបសម្តែង​ការ​​គួរសម​​ជាមួយ​​នាយករដ្ឋមន្ត្រី​​​ថៃ លោកអាប់ភី​ស៊ីត វ៉េចាជីវ៉ា ​នៅវិមាន​រដ្ឋាភិបាល​ក្នុងទីក្រុង​បាង​កក ។​

មក​ដល់​​ម៉ោង​​៣រសៀល​នេះ សមរ​ភូមិ​​ព្រំដែន​​ខេត្ត​ឧត្តរ​មានជ័យ​​មិនមាន​ឮ​ស្នូរ​កាំ ភ្លើង​​​​ទៀត​ទេ​


ផ្ទះឆេះនៅស៊ីសាកេត ទឹកដីថៃ

​ឧត្តរ​មានជ័យ​ ៖ ​ស្នូរកាំភ្លើង​​វាយ​ប្រយុទ្ធ​​គ្នា​រវាង​កងទាហាន​កម្ពុជា និង​កង​ទាហាន​សៀម​​​ដែលធ្លាប់​​​តែ​លាន់​​ឮកក្រើក​​​ព្រៃ​​ពេញសមរ​ភូមិ​​រយៈ​ពេល​​៧ថ្ងៃមក​ហើយ​​នេះ បានស្ងប់ស្ងាត់​​មែនទែន​ហើយ ​​ចាប់ពីវេលាម៉ោង​​​១១ព្រឹក​ថ្ងៃ​ទី​​២៨ មេសា ២០១១ ​បន្ទាប់ពី​​​មានជំនួប​​ចរចា​ស្វែង​រក​​​ការឈប់បាញ់​​​រវាង​មេទ័ព​​​ភូមិ​ភាគ​​​របស់​កម្ពុជា និង​សៀម​​​រួច​មក ។

សហភាព​អាហ្វ្រិក​អំពាវ​នាវ​ដល់អូតង់​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​​សំដៅ​លើបណ្តា​មេដឹកនាំ​លីប៊ី

ទូរទស្សន៍​​អាល់​អារ៉ាប៊ីយ៉ា ​រាយការណ៍​កាលពី​ថ្ងៃ​ទី២៧ មេសា ថា សហ​ភាព​អាហ្វ្រិក​​បានអំពាវនាវ​ដល់អូតង់​​ឱ្យ​បញ្ចប់​ការ​វាយ​ប្រហារ​​​តាម​អាកាស​ដែលសំដៅ​លើបណ្តាមេ​ដឹក​នាំ​​លីប៊ី ​បន្ទាប់ពីការវាយ​ឆ្មក់​កាលពីថ្ងៃទី​២៥ មេសា កន្លងមកនេះ ​លើ​ការិយាល័យ​របស់មេ​​ដឹកនាំ​លីប៊ី លោកមូអាម៉ា កាដា​ហ្វី​នៅក្រុង​ទ្រី​ប៉ូលីមក ។

មេ​ទ័ព​កម្ពុជា និង​ថៃ​កំពុង​ជួប​ចរចា​គ្នា​ ខណៈ​ស្នូរ​កាំភ្លើង​ហាក់​ថម​ថយ​ខ្លះ

ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា មេ​ទ័ព​កម្ពុជា និង​ថៃ​ នៅ​​សមរភូមិ​ទិស​ខេត្ត​ឧត្តរមានជ័យ កំពុង​​ជួប​ចរចា​គ្នា​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​ព្រំ​ដែន​ បន្ទាប់​ពី​​ភាគី​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្រពុល​មុខ​ឈាន​ដល់​ថ្ងៃ​ទី​៧​នេះ។

ថៃ​បង្កើន​បញ្ជូន​ទ័ព​បន្ថែម​ទៀត​ចូល​តំបន់​ព្រំ​ដែន​មាន​ជម្លោះ


ភ្នំពេញ៖ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​បង្កើន​ការ​បញ្ជូន​ទ័ព​​បន្ថែម​ទៀត​​ចូល​មក​កាន់​​តំបន់​ព្រំ ​ដែន​មាន​ជម្លោះ​ជា​មួយ​កម្ពុជា បន្ទាប់​ពី​​ទាហាន​កម្ពុជា និង​ថៃ បាន​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ធំ​អស់​រយៈ​ពេល​ ១​សប្តាហ៍ ដោយ​មាន​ការ​ផ្លោង​កាំភ្លើង​ធំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

ឆាក​​ប្រយុទ្ធ​គ្នា​​​បាន​​ចាប់ផ្តើម​​​មុន​ពេល​អរុណ​រះ​សៀម​​បាញ់ធ្លាយ​​ដល់ក្រុង​សំរោង និង​ចូលដីកម្ពុជា​​​​៣០គីឡូម៉ែត្រ​


ឧត្តរ​មានជ័យ​ ៖ ការ​វាយប្រយុទ្ធ​គ្នា​​​បាន​ចាប់​​ផ្តើម​យ៉ាង​គំហុក​ជា​បន្តទៀត មុនពេល​​​អរុណរះ​រវាង​​កង​ទាហា​ន​កម្ពុជា និង​​​កង​ទាហាន​សៀម​​កាលពីវេលាម៉ោង​​​​៣​និង​​៣០នាទី​​​រំលង​អធ្រាត្រ​​ចេញពី​តំបន់ប្រាសាទ​​តាក្របី ឆ្ពោះទៅ​​តំបន់​ប្រាសាទ​​​តាមាន់ធំ នៅវេលា​ម៉ោង​​៥​និង​​​២០​​នាទី​ភ្លឺ​​ថ្ងៃទី​​២៨ មេសា ២០១១ ដែលមក​ដល់​ពេលនេះគឺជា​​​​ថ្ងៃទី​៧​ហើយ​នៃការ​ប្រយុទ្ធ​​គ្នា​ដ៏ស្វិត​ស្វាញ​ជាប់​ៗ​គ្នា ។

សៀមមិនស្តាប់ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ អាស៊ាន និងបណ្តាប្រទេសអន្តរជាតិ


 អំពើ​ឈ្លានពាន​របស់​ថៃ​បាន​ និង​កំពុង​ផ្គើន​នឹង​ការ​អំពាវ​នាវ​ឱ្យ​ឈប់​បាញ់​ជា​អចិន្ដ្រៃយ៍ របស់​ក្រុមប្រឹក្សាសន្ដិសុខ​សហប្រជាជាតិ និង​អាស៊ាន ។ នេះ​ជា​ការ​បរិយាយ​មួយរបស់​លោក​ឡុ​ង សុ​គុណ អ្នក​ស្រាវជ្រាវ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​ក្នុង​សាលដីកា​តុលា​ការ​យុត្ដិធម៌​អន្ដរ​ជាតិ​ថ្ងៃ​ទី​១៥ មិថុនា ១៩៦២ ។
លោកបាន​​កត់​សម្គាល់​ថា អំពើ​ឈ្លា​ន​​ពាន​របស់​ថៃ​ក្នុង​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២ ​ដល់​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១១​​ បាន​និងកំពុង​​រាល​ដាល​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​​ទាំង​ពីរ​ហួស​ពី​តំបន់​ប្រាសាទព្រះវិហា​រហើយ​ ។

នាយករដ្ឋមន្រ្តីកម្ពុជា ការ​ឈ្លានពាន​របស់​សៀម​នឹង​ត្រូវ​លើក​ឡើ​ង​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន


រាជធានីភ្នំពេញ ៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​​ណាចក្រកម្ពុជា​ មាន​ប្រសាសន៍​​​ថា​ ​​សូម​បណ្តា​​​បក្ស​​នយោបាយ​នានា អង្គការ​​ក្រៅ​រដ្ឋា​​ភិបាល​​​និងមជ្ឈ​ដ្ឋាន​​​នានា​ត្រូវ​បែង​ចែកគ្នា​​ឱ្យ​ដាច់​ ។ ក្រប​ខណ្ឌ​​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ចូល​ក្នុង​ក្រប​ខណ្ឌ​​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​​​សហ​ប្រជាជាតិ​ និង​អាស៊ាន​ហើយ ។ ដូច្នេះ​ការ​ចរចា​​ណាមួយ​ទាក់ទង​នឹង​បញ្ហា​​​ជម្លោះ​នៅតំបន់​ប្រាសាទ​ព្រះ​វិហារ ​យើង​ត្រូវ​តែ​គោរព​តួនាទី​ប្រធាន​អាស៊ាន​ ត្រូវ​តែ​​មាន​ការ​​សម្រប​សម្រួល​ពីប្រធាន  ​​អាស៊ាន ។  បើ​មិន​ដូច្នេះទេ​វា​មិន​​ខុសពី​កម្ពុជា​និង​ថៃរួម​គ្នា​ទះ​កំផ្លៀង​​​អាស៊ាន​ទេ...  ព្រោះ​​រឿង​នេះ​បាន​ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​​អាស៊ាន​ហើយ ។